ប្រសិនបើគ្មានវត្ដមានសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស តើសង្រ្គាមអាចកើតមានឡើងម្ដងទៀតទេនៅកម្ពុជា?

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកពីប្រវត្តិតស៊ូរបស់សម្តេចក្នុងការស្វែងរកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា ថា ប្រសិនបើគ្មានវត្ដមានសម្ដេចក្នុងការដឹកនាំប្រទេស នោះសង្រ្គាមនឹងកើតមានឡើងនៅកម្ពុជាម្ដងទៀតយ៉ាងពិតប្រាកដ ហើយកើតឡើងដោយសារតែអង្គការសហប្រជាជាតិតែម្ដង។

នៅក្នុងឱកាសអញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទៅម័រឡេស្តេ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា គេបានលើកឡើងនូវការចោទប្រកាន់ និងកាត់ទោសពាសវាល ពាសកាល រហូតសូម្បីតែបិតាជាតិ សម្ដេចព្រះនរោត្ដម សីហនុ ក៏ត្រូវបានតុលាការកោះហៅដែរ។

សម្ដេចតេជោ មានប្រសាសន៍បន្ដទៀតថា សម្ដេចបានប្រាប់អគ្គលេខាធិការសហប្រជាជាតិថា «ឯកឧត្ដម! ខ្ញុំសុខចិត្ដឱ្យតុលាការបរាជ័យ ប៉ុន្ដែខ្ញុំមិនសុខចិត្ដឱ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញនោះទេ! ឯកឧត្ដមគិតមើល កាត់ទោស ១០នាក់ ២០នាក់ តែបង្កើតសង្រ្គាមឱ្យស្លាប់រាប់ម៉ឺននាក់ តើឯកឧត្ដមរើសមួយណា?»

សម្ដេចតេជោ សង្កត់ធ្ងន់ថា សូម្បីតែព្រះបិតាជាតិក៏ត្រូវបានចោទប្រកាន់ដោយតុលាការនេះដែរ ហើយមេដឹកនាំកម្ពុជាមួយចំនួនក៏ត្រូវបានចង្អុលបង្ហាញនិងកាត់ទោស ហើយក៏នឹងរាលដាលដល់កងពលរបស់ខ្មែរក្រហមទៀត។

សម្ដេចតេជោ បញ្ជាក់ជាថ្មីក្រោយអគ្គលេខាធិការសហប្រជាជាតិចោទថា មិនគោរពច្បាប់ មិនគោរពតុលាការ! សម្ដេចតេជោលើកឡើងថា ច្បាប់នេះខ្ញុំជាអ្នកធ្វើជាមួយអ្នកឯង ហើយសភារបស់ខ្ញុំជាអ្នកអនុម័ត រឿងអីខ្ញុំមិនមានសិទ្ធិពិនិត្យមើល និងទទួលខុសត្រូវចំពោះជាតិសាសន៍របស់ខ្ញុំ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន មិនឱ្យអ្នកឯងធ្វើអ្វីស្រេចតែនឹងចិត្ដនោះទេ! រហូតដល់ទីបំផុតយើងក៏ទទួលបានយុត្ដិធម៌ ហើយសន្ដិភាពក៏ទទួលបានរហូតដល់សព្វថ្ងៃនេះ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort