ហេតុអ្វីបានជាយើងចាំបាច់ត្រូវការពារសន្តិភាព?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាឆ្អែតឆ្អន់ខ្លាំងណាស់ដោយសារសង្រ្គាម ការកាប់សម្លាប់គ្នា ពោលគឺកម្ពុជាតែមួយមានតំបន់ត្រួតត្រាច្រើន និងឆ្លងកាត់ការលំបាកច្រើនណាស់ទម្រាំរកបានសុខសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ ដូចសព្វថ្ងៃនេះ។

ក្នុងឱកាសអញ្ជើញថ្លែងបាឋកថា ក្នុងសិក្ខាសាលាស្ដីពី «ទស្សនៈនិងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» ពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នៅថ្ងៃអង្គារទី៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិសាស្រ្តរបស់ប្រទេសនីមួយៗ គឺខុសៗគ្នា ប៉ុន្តែនយោបាយឈ្នះ-ឈ្នះ នឹងមានតម្លៃសម្រាប់អ្នកចូលរួមដែលពុំសូវបានស្គាល់ពីកម្ពុជា។ នយោបាយឈ្នះ-ឈ្នះ បានសម្រេចនូវឯកភាពពេញលេញ ឯកភាពទឹកដី ដោយគ្មានការបង្ហូរឈាមខ្មែរ និងខ្មែរ ដែលកម្ពុជាពុំធ្លាប់បានស្គាល់ទាល់តែសោះក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយនេះ។ នេះមិនមែនជាអំណួត ប៉ុន្តែវាជាការពិត ដែលជាបទពិសោធន៍របស់កម្ពុជាបានហែលឆ្លងកាត់កន្លងមក។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីភាពចាំបាច់នៃការថែរក្សាសុខសន្តិភាព ដោយមិនអនុញ្ញាតឱ្យបុគ្គលណាមួយ ឬក្រុមណាមួយ មកបំផ្លាញសន្តិភាពដែលកម្ពុជារកបានដោយលំបាកបំផុតនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីធានាថា កម្ពុជាយើងមានឱកាសបន្តការអភិវឌ្ឍទៅមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort