រាជរដ្ឋាភិបាលមិនផ្តល់គោលការណ៍ឲ្យបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិច ទោះផលិតសម្រាប់នាំចេញក្តី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនមួយរបស់បរទេសស្នើសុំគោលការណ៍ក្នុងការបង្កើតរោងចក្រផលិតបារីអេឡិចត្រូនិចនៅកម្ពុជា។ ជុំវិញការស្នើសុំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់លោកជំទាវ ចម និម្មល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម មិនឱ្យបង្កើតរោងចក្រផលិតបារីនៅកកម្ពុជានោះទេ ទោះបង្កើតសម្រាប់នាំចេញទៅក្រៅប្រទេសក្តី។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តន៍ជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីកម្ពុជា មិនមានរោងចក្រផលិតបារីក៏កម្ពុជាមិនក្រនោះដែរ ហើយយើងមានជម្រើសវិនិយោគច្រើន ដូច្នេះការវិនិយោគលើការផលិតបារីអេឡិចត្រូនិច មិនបាច់ទទួលក៏បានដែរ។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យយុវជនដែលជាសិស្សានុសិស្សចៀសឆ្ងាយពីបារីអេឡិចត្រូនិច និងកុំហ៊ឺហារជាមួយបារីប្រភេទនេះ តែត្រូវហ៊ឺហារនឹងការខិតខំប្រឹងប្រែងរៀនសូត្រឲ្យទទួលបានលទ្ធផលល្អវិញ ទើបប្រសើរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort