សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សុខភាពរបស់ជាតិ ពឹងផ្អែកលើសុខភាពរបស់ប្រជាជន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា សុខភាពរបស់ជាតិ គឺពឹងផ្អែកទាំងស្រុងលើសុខភាពរបស់ប្រជាជន ដែលគិតតាំងពីសុខភាពរបស់ប្រជាជនទូទៅ មន្ត្រីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ « ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥ – ២០៣០ » នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក យើងត្រូវចូលរួមទាំងអស់គ្នាទាំងការបង្ការ អប់រំ និងព្យាបាលឱ្យបានទាន់ពេលវេលា ដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។

ជុំវិញការថែទាំសុខភាពនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋហាត់កីឡាឱ្យបានគ្រប់គ្នា ព្រោះថា ការហាត់កីឡាអាចជួយសុខភាពបានយ៉ាងច្រើន ពោលគឺមិនត្រឹមតែជួយការពារពីជំងឺមហារីកនោះទេ។

សម្ដេចធិបតី បានមើលឃើញថា ប្រជាពលរដ្ឋកម្ពុជាបានធ្វើការវិនិយោគលើការរៀនសូត្រ លើការផលិត លើការងារ ប៉ុន្ដែពួកគាត់ភាគច្រើនភ្លេចវិនិយោគលើខ្លួនឯង។ សម្ដេចក៏បានលើកទឹកចិត្ដឱ្យបណ្ដារាជធានី-ខេត្ដ រៀបចំសួនសាធារណៈ ដើម្បីឱ្យពលរដ្ឋមានកន្លែងសម្រាប់ហាត់កីឡា។

ទន្ទឹមនេះ សម្ដេចធិបតី ក៏បានមើលឃើញថា នៅតាមបណ្ដាបុរីមួយចំនួន មិនត្រឹមតែសាងសង់តែផ្ទះស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសង់សួនសាធារណៈផងដែរ ដែលជាការបង្ហាញយ៉ាងច្បាស់ពីការវិវត្ដនៃសង្គមរបស់យើង។

សម្ដេចធិបតី សង្កត់ធ្ងន់ថា ការវិវត្ដនៃសេដ្ឋកិច្ច ការវិវត្ដនៃជីវភាពរបស់ប្រជាពលរដ្ឋ និងការវិវត្ដនៃទំនើបកម្មសង្គម គឺជាការបង្ហាញពីការវិវត្ដដោយចីរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort