តើមូលហេតុអ្វី បានជាខ្នាតផ្ទៃដីកម្ពុជា មានការកើនឡើង រហូតដល់ទំហំ ៤០០គីឡូម៉ែត្រការ៉េ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កាលជំនាន់បារាំងវាស់ផ្ទៃក្រឡាដោយប្រើសត្វអូសខ្សែរពួរលើដីពីភូមិមួយទៅភូមិមួយ ឃើញមានទំហំផ្ទៃដីចាស់ ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ប៉ុន្តែក្រោយមកការវាស់វែងដោយប្រើបច្ចេកទេស GPS ទំនើប ឃើញមានទំហំផ្ទៃដី ១៨១០៤៣៦ម៉ែត្រការ៉េ ធ្វើឱ្យកើនឡើង រហូតដល់ទៅ ៤០០គីឡូម៉ែត្រការ៉េ សួរថា តើបានមកពីណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបែបនេះនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅរាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅឆ្នាំ ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិរបស់កម្ពុជា បានយកកម្មវិធីក្រុមហ៊ុនអាមេរិក GIS គឺយកមកវាស់ដោយចុចព្រំប្រទល់កម្ពុជាវៀតណាម ដែលប្រើទិន្នន័យព្រំដែនឯកភាពគ្នា ដោយមិនរាប់បញ្ជូលកន្លែងមិនទាន់ចរចារឯកភាពគ្នានៅឡើយទេ ដោយប្រើប្រាស់ទិន្នន័យ ១លើ១០ពាន់ ហើយជាមួយព្រំដែនប្រទេសថៃ ប្រើទិន្នន័យ ១លើ២០ពាន់ ដោយប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូចនេះកាលកាឡេមកដល់ពេលនេះ ឃើញ ១៨១៤៣៦គីឡូម៉ែត្រការ៉េ។

ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា នេះជាភាពលម្អៀង ដោយសំនួរសួរថា តើបារាំងជិះដំរីវាស់ មានភាពសុក្រឹត្យជាងប្រើ GPS វាស់ ដែរឬទេ?ដូចនេះសូមទុកឱ្យអ្នកបច្ចេកទេសឆ្លើយតបទៅចុះ តែនេះជាការពិត មិនមែនថ្នាក់ដឹកនាំកម្ពុជា ទៅយករបស់ពីណា៤០០គីឡូម៉ែត្រការ៉េនោះទេ នេះទំហំធំណាស់ គឺកើតឡើងពីការលម្អៀង រវាងការកំណត់ព្រំដែនថ្មី។

ទន្ទឹមនោះ សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា សូមជូនព័ត៌មានដល់បងប្អូនដែលឆ្ងល់ បានយកទៅTroll ថានាយករដ្ឋមន្ត្រីទៅជប់ ៤០០គីឡូម៉ែត្រការ៉េមកមានតែទៅរកមើលសិន ហើយសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលផ្សាយកន្លងទៅ អាចសូមឱ្យយល់បានពីរឿងនេះ ពីព្រោះនេះជាផ្នែកមួយនៃការផ្សាយព័ត៌មានសុក្រឹត្យ គឺព័ត៌មានដែលផ្អែកលើមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងបច្ចេកទេស ប្រសិនជាខ្វះព័ត៌មាន យើងអាចជជែកគ្នា ហើយសូមបញ្ជាក់ថា មូលហេតុដែលមិនទាន់ប្រកាសតួលេខថ្មីនេះ (១៨១ ៤៣៦) ហើយ Update ជាផ្លូវការ ហើយប្រទេសខ្លះ គេបាន Update ជាផ្លូវការ នោះជាសិទ្ធិរបស់គេ ព្រោះគេមានទទ្ហ្បីករណ៍ច្បាស់លាស់ អត់មាននៅនឹងថ្កល់ ហើយអត់មានច្បាប់អន្តរជាតិហាមឃាតមិនឱ្យប្រទេសណាមួយ Update ធ្វើបច្ចុប្បន្នភាពលើផ្ទៃដីរបស់ខ្លួននោះទេ ដោយលើកលែងកុំឱ្យប៉ះពាល់ជាមួយប្រទេសជិតខាង ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ប្រទេសគេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort