សហជីព និងកម្មករនិយោជិតនៅរាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា

នៅថ្ងៃទី១ ខែឧសភានេះ សហជីពធំៗចំនួន២ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងកម្មកម្មករ កម្មការិនី​ចំនួនសរុបជាង ៣ពាន់នាក់ បានជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី​១៣៩ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “សហជីពរួមគ្នាធ្វើឱ្យសហគ្រាសមួយ ជា​សហគមនសុខសាន្តមួយ” ដែលរៀបចំឡើងនៅមហោស្រពកោះពេជ្រ។
 
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នកសារព័ត៌មាន ឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺជាសក្ខីភាពនៃការបេ្តជ្ញា​ចិត្ត​ខ្ពស់​របស់​សហជីព​ទាំងអស់ រួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់នូវលក្ខខណ្ឌការងារ និង​សិទ្ធិ​សេ​រីភាព​អង្គការវិជ្ជាជីវៈ និងបា​ន​ចូលរួ​មចំ​ណែក​ក្នុង​ការព​ង្រឹងនូ​វ​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ដែល​អាច​កើតមានឡើងនៅកន្លែងការងារ សំដៅធ្វើឲ្យមានភាពកាន់តែប្រសើរឡើង នៃ​ទំនាក់​ទំនង​វិជ្ជា​ជីវៈ ដើម្បីឲ្យប្រែក្លាយពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។
 
ក្រុមកម្មការិនី ដែលបានចូលរួមក្នុងកម្មវិធីខាងលើនេះ បានលើកឡើងអមជាមួយទឹកមុខសប្បាយរីករាយថា ការងារសព្វថ្ងៃនេះ ប្រសិនបើ មិនមានការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលនោះទេ ក៏ពួកគាត់គ្មានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ។ កម្មការនីទាំងនេះ បានឲ្យដឹងស្រដៀងគ្នាទៀតថា អ្វីដែលជាការកត់សម្គាល់ ក្រៅពីការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរជានិច្ចក្នុងការទាក់ទាញអ្នកវិនិយោគពីបណ្តាប្រទេសផ្សេងៗឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីធានាបាននូវច្រវ៉ាក់ផលិតកម្ម ផ្តល់មុខរបរ និងការងារប្រាក់ចំណូលទៀងទាត់ជូនដល់កម្មករនិយោជិតគ្រប់វិស័យទាំងអស់។
 
ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភានេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកកម្មករនិយោជិត គឺជាសមាជិកគ្រួសារ ជាកោសិកា ជាសរសៃឈាម និងជាដៃជើងដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែកនាំកម្ពុជា និងសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅមុខ នាពេលកន្លងមក និងនាពេលខាងមុខ ខណៈពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងបន្តទាក់ទាញវិនិយោគិនមកអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតសហគ្រាស បង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ។
 
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមីនា ឆ្នាំ២០២៥នេះ អង្គការវិជ្ជាជីវៈដែលបានចុះបញ្ជីសរុបមានចំនួន ៦ ៦០០ ក្នុងនោះរួមមាន សហជីពមូលដ្ឋានជាង ៦ពាន់, សហព័ន្ធសហជីព២៨១, សហភាពសហជីព៤២ និងសមាគមនិយោជកចំនួន១២ ក្នុងចំនួននេះបានបញ្ជាក់ថា នៅកម្ពុជាសេរភាពសហជីពត្រូវបានមិនរើសអើង៕


ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort