តើសម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបដូចម្តេចចំពោះបុគ្គលដែលឌឺដងថា «គង់តែមានមិនបាច់ខំ»?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មាន បុគ្គលមួយចំនួន បានឌឺដងមករាជរដ្ឋាភិបាលថា បើគង់តែនៅឆ្នាំ២០៥០ កម្ពុជាក្លាយទៅជាប្រទេស អ្នកមានហើយ រាជរដ្ឋាភិបាលមិនចាំបាច់ប្រឹងទេ ដែលការលើកឡើងបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត នៃកំពង់ផៃស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានប្រទេសខ្លះជាប្រទេសអ្នកមានហើយ ប៉ុន្តែបានធ្លាក់ខ្លួនក្រីក្រវិញដោយសារសង្រ្គាម ដូចនេះ ទោះបីជាប្រទេសនោះអ្នកមានក៏ដោយ ក៏ត្រូវតែបន្តខិតខំប្រឹងប្រែងតទៅទៀតដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាប្រទេសក្រីក្រវិញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តខិតខំប្រឹងប្រែងដើម្បីថែរក្សា សុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្រ្គាមកើតឡើងដែលអាចធ្វើឱ្យប្រទេសដើរថយក្រោយ និងធ្វើឱ្យស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋយើង៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort