សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ បងប្អូន អាជីវករ ផ្សារសាគ្គី ខេត្តស្ទឹងត្រែង

នៅព្រឹក​ថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ ដែលជា​ថ្ងៃទី​២នៃការ​ស្នាក់នៅបំ​ពេញបេសកកម្មការងារ នៅខេត្តស្ទឹងត្រែង សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា អញ្ជើញជួបសំណេះ​សំណាល​ជា​មួយ បងប្អូន​អាជីវក​រផ្សារ​សាមគ្គី​ខេត្ត​ស្ទឹង​ត្រែង ដែល​ទើប​ស្ថាបនា​សាង​សង់​ហើយ​រួចរាល់ និងបើ​កឲ្យ​​ប្រជាពល​រដ្ឋចូល​​ប្រកប​មុខ​របរ​ធ្វើ​អាជីវ​កម្ម​ជាថ្មី​ឡើង​វិញ ជាអំណោយ​ឧបត្ថម្ភ​ដ៏​សប្បរ​ធម៌​បំផុត របស់​សម្តេច​អគ្គ​មហាសេ​នា​បតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

នៅក្នុង​វត្តមាន​ដ៏កម្រ​នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានចំណាយ​ពេល​ប្រមាណ​១ម៉ោង ក្នុងកា​រជួប​ប្រាស្រ័យទាក់​ទង​ក្នុង​ភាព​ស្និទ្ធស្នាល និងរ៉ាក់​ទាក់​បំផុត ជាមួយ​បង​ប្អូន​អាជីវករ​ប្រកបមុ​ខ​របរ​ក្នុងផ្សារ។ នៅក្នុង​ពិធី​សំណេះ​សំណាល​គ្នានោះ សម្តេច​តេ​ជោ ​នាយករដ្ឋមន្រ្តី បានបង្ហាញ នូវភាព​ស្និតស្នាល​រ៉ាក់ទាក់​ជាមួយ​ និង​បងប្អូនអាជីវករផ្សារសាមគ្គីខេត្ត​ស្ទឹងត្រែង  តាម​រយៈ​​ការប្រាស្រ័យ​​ទាក់ទង សំ​ណេះ​សំណាលដោយផ្ទាល់ជា​មួយ​បង​​ប្អូនអា​ជីវករទាំងនោះ ពិសេសធ្វើការ​សា​កសួរ​ដោយផ្ទា​ល់​ពីការ​ប្រកប​មុខរបរ​ ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​​របស់​បង​​ប្អូន​អាជីវករ បន្ទាប់​ពីផ្សារសាម​គ្គី​ខេត្តស្ទឹង​ត្រែង​ថ្មីនេះ​បាន​សាង​សង់រួច និងបើក​ឲ្យប្រជា​ពល​រដ្ឋ​ប្រកបមុ​ខរបរ​ជាថ្មីឡើ​ងវិញ​មកនោះ។

សម្តេចតេជោ នាយករដ្ឋ​មន្រ្តី​​បានភ្ជាប់​នូវការ​ទំនាក់​​ទំនង ដោយ​ផ្ទាល់​​ជាមួយ​បង​ប្អូន​អាជីវករ តាមរយៈ​ការ​សាក​សួរពីការ​ប្រកប​របរ​​ទទួល​ទាន​ប្រចាំថ្ងៃ ក្នុង​នោះ​សម្តេច​តេជោ​​នាយក​​រដ្ឋ​មន្រ្តី​ បានធ្វើការ​​​សាក​សួរ​​ពីការល​ក់​ទំនិញ​ក្នុងផ្សារ ដែល​ភាគច្រើន​នាំចូលមក​ពីបរទេស និងផលិតផលក្នុងស្រុក។ រយៈ​ពេលជាង​៣៨​ឆ្នាំ បន្ទាប់​ពីការ​រស់រាន​មាន​ជីវិតជាថ្មី​​ឡើង​វិញ របស់ប្រទេស និងប្រជាពលរដ្ឋកម្ពុជា ចាប់តាំង​ពី​​ថ្ងៃរំដោះ​​៧ មករា ​ឆ្នាំ១៩៧៩ រហូតមក​ដល់​​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​ជំនះ​ឆ្លងកាត់​នូវឧ​បសគ្គ​​តូច​​ធំជា​ច្រើនរាប់​មិន​អស់ រហូតសំរេច​បាននូវ​ស្នាដៃធំៗ​​ជាប្រវត្តិសាស្រ្ត ដែល​នឹកស្មាន​មិន​ដល់ ក្នុងកា​រការ​​ពារ​​កសាង ស្តារនិង​​អភិ​វឌ្ឍន៍​មាន​ការ​​រីកចំរើន​លើគ្រប់​វិស័យ ជាពិសេសការ​នាំប្រទេស​​កម្ពុជា ពីស្ថាន​ភាព​នៃការរស់​នៅក្នុង​ភាព​បែកបាក់ ការភ័យក្លាច សង្រ្គាម​​ផ្ទៃក្នុង​ភាពឯកកោ ការហ៊ុំពទ្ធ័សេដ្ឋកិច្ច និង​នយោបាយ ពីបណ្តា​ប្រទេស​​នានាលើ​ស​កលលោក ឈានឆ្ពោះ​ចូល​ទៅគ្រប់​វេទិកាតំបន់ អន្តរជាតិ និង​​ពិភពលោក ខ្ពស់​មុខ​ខ្ពស់មាត់ ដោយស្មើ​សិទ្ធនិង​​ស្មើ​ភាព ដូចបាន​​បង្ហាញ​​ឲ្យ​ឃើញ​យ៉ាងប្រត្សក្ស នៅក្នុង​បរិបទ នៃសាកល​​ភាវូបនីយ​កម្ម​​ដ៏​ទំនើម របស់ពិភព​​លោក​ក្នុង​ដំណាក់​កាលបច្ចុប្បន្ន​ និង​ទៅអនាគត និង​ជាពិសេស​ទៅទៀតនោះ កម្ពុជា​មិនគ្រាន់តែ​ជា​​ប្រទេស​មួយ ដែលមាន​ថាមពលរឹងមាំ ក្នុងការថែ​រក្សា​​ការ​ពារនិងកសាង នូវរាល់​សមិទ្ធ​ផ​ល​សង្គម​នៅផ្ទៃ​ក្នុង​ប្រទេស ប្រកបដោយ​និរន្តរ​ភាពប៉ុណ្ណោះទេ ប៉ុន្តែបាន​​ពង្រីក​​នូវ​​ថាមពល និង​ធន​ធាន​​ពិត​ប្រាកដ ក្នុង​ការចូ​លរួមចំណែក​ដល់ការ​បំរើ​បេសក​កម្មមនុស្សធម៌ នៅ​ក្នុងប្រតិ​បត្តិការ​របស់​អង្គការ​សហ​ប្រជា​ជាតិ តាមរយៈ​ប្រតិ​បត្តិការបោស​សំអាត​គ្រាប់​មីន ប្រតិបត្តិ​ការ​​ក្នុង​វិស័យ​មនុស្សធម៌​និង​​សុខាភិបាល នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​លើពិភពលោក ដែលកំពុងហែក​​ហួរ​ទៅ​ដោយ​សង្រ្គាម​។ ជាការពិត​ណាស់​ថា ពីមួយ​ថ្ងៃទៅ មួយថ្ងៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹក​​នាំ​ប្រកប​​ដោយ​កិត្តិបណ្ឌិត របស់សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ជាប្រមុខ កម្ពុជា​បាន​​បោះ​ជំហាន​​យ៉ាង ស្វាហាប់​ប្រកប​ដោយ​​កិត្តិយស​​និងសេចក្តីថ្លៃថ្នូរ ក្នុងការ​ដឹក​នាំ​ជោគ​វាសនា​អនាគត​ប្រ​ទេស​ជាតិ មាន​ការ​អភិវឌ្ឍ​រីកចំរើន​​ឥត​ឈប់ឈរ និង​ប្រកប​ដោយ​និរន្តរភាពខ្ពស់។ មាតុ​​ភូមិ​អង្គរដ៏បវរ​នៃយើង បានប្រែប្រួល​មុខមាត់ថ្មីឥតឈប់ឈរ ពីមួយអណត្តិទៅមួយអណត្តិ  ក្រោម​ការ​ដឹកនាំប្រកប​​ដោយ​កិត្តិបណ្ឌិត របស់​សម្តេច​​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏​ឆ្នើម​នៃ​កម្ពុជា។ ឆ្លងកាត់ពីដំណាក់​កាល​​មួយទៅកាន់​​ដំណាក់​កាលមួយ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​បាន​បំ​ពេញ​ នូវបេសកកម្មជា​ប្រវត្តិសាស្រ្តធំៗ​​ជា​ច្រើន​រាប់​មិន​អស់ ក្នុងការ​បំរើជាតិ សាសនា ព្រះមហា​ក្សត្រ ពិសេស​បាន​​ខិតខំប្រឹងប្រែង​យក​អស់នូវ​​កម្លាំង​កាយចិត្ត ប្រាជ្ញាស្មារតី និងការលះ​បង់នូវរាល់​ការ​លំបាក​​គ្រប់​បែប​យ៉ាង ក្នុងការដឹកនាំស្តា​រ និង​អភិ​វឌ្ឍន៍​​ប្រទេស​ជាតិ ឲ្យទទួល​បាននូវសុខ​សន្តិភាព​ពេញ​លេញ​បរិបូរណ៍ តាមរយៈការដាក់​ចេញនូវ​នយោ​បាយ ឈ្នះ ឈ្នះ ក្នុងការលុប​បំបាត់នូវ​​អង្គ​ការចាត់ តាំង​នយោ​បាយ និង​យោធា​របស់រ​បបកម្ពុជា​​ប្រជា​ធិប​តេយ្យ ដែលនោះ​គឺជាការ​រួមចំណែកក្នុ​ងតំលៃ​មិនអាច​​កាត់​ថ្លៃបាន របស់​​ប្រជាជាតិកម្ពុជា ក្នុងការ​ជំរុញ​​កំណើន​​​សេដ្ឋកិច្ច និងការកាត់​បន្ថយ​ភាព​ក្រីក្រ របស់​ប្រជាព​ល​រដ្ឋ​កម្ពុជា។ ជា​ការពិតណា​ស់​ថា នៅក្នុង​គោល​​​នយោ​បាយ​​ជាអាទិភាព​​របស់រាជ​រដ្ឋាភិ​បាល សម្តេច​តេជោនាយករដ្ឋមន្រ្តី បាន​ខិតខំ​ពុះពារ​នូវ​រាល់​ឧប​សគ្គ និងការ​លំបាក​គ្រប់​បែបយ៉ាង ក្នុងការ​ការ​ពារ​ ការ​ស្តារ និង​កសាង​សេដ្ឋ​កិច្ច​​ដ៏ខ្ទេចខ្ទំ របស់ប្រទេស​​កម្ពុជា ដែលបន្សល់ទុក​ពីសង្រ្គាម និង​របប​ប្រល័យ​​​ពូជ​សាសន៍ ពិសេសជី​វភាព​​រស់​នៅ​របស់ប្រជាជន​​កម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស តាម​រយៈការ​ដាក់​ចេញនូវគោ​លន​យោបាយ​​ជាតិ​​មួយ​ដ៏ត្រឹម​ត្រូវ និងការកែ​​ទម្រង់​ដ៏ស៊ី​ជំរៅ ពិសេស​​ជា​មួយ​និង​​​ទេព​​កោសល្យ នៃការដឹកនាំ​ដ៏ឈ្លាសវៃ​​ និង​ប៉ិនប្រសព្វ​​តាមរយៈ​សិល្បៈនៃ​ការកៀង​​គរ​ រក​ប្រភព​​ថវិកា​ និង​ហិរញ្ញវត្ថុ ពីបណ្តា​ប្រទេស​ជាមិត្ត​ភក្តិ​នានា​​លើ​​ពិភព​​លោក ពីដៃគូរអភិវឌ្ឍន៍​​របស់​កម្ពុជា និងពី​ផ្នែក​ឯកជន ក្នុងការ​កសាងសេដ្ឋ​កិច្ច​កម្ពុជា​ដ៏រឹងមាំ ឈរយ៉ាង​​ខ្ពស់​​ត្រដែតក្នុងការ​ប្រកួត​ប្រជែង ជាមួយ​​និង​​បណ្តា​​ប្រ​ទេស​​កម្ពុជា​តំបន់ និងពិភពលោក។

សូម​​បញ្ជាក់​ដែរថា នៅក្នុងឱកាស​នៃការ​អញ្ជើញ​ចូល​ទស្សនា​​ផ្សារស្ទឹងត្រែង​​នោះ​ដែរ សម្តេចតេជោ ​នាយករដ្ឋមន្រ្តីបានបង្ហាញ​នូវភាព​ស្និតស្នាល តាមរយៈ​ការថត​បង្ហោះសែល​ហ្វី​ជា​មួយ​បងប្អូន​អាជីវ​ករ ​ក្នុងភាព​ស្និត​ស្នាល​​​រ៉ាក់ទាក់បំផុត ពិសេស​ការបង្កប​នូវ​ស្នាម​​ញញឹម និងការស្រឡាញ់​​ពេញចិត្ត រវាងថ្នាក់ដឹក​នាំ និង​អា​ជីវករ ដែលមិន​អាចផ្តាច់ចេញ​ពី​គ្នា​បាន​នោះ និងជាង​នេះទៅ​សម្តេច​​តេ​ជោនា​យករដ្ឋមន្រ្តី ក៏បានបង្ហាញ​​នូវ​ស្នាម​ញញឹម ក្នុងការ​អញ្ជើញ​លក់ដូរ​ ជា​មួយ​​បង​​ប្អូន​អាជីវក​រក្នុងផ្សារ​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ក្នុងភាព​ស្និត​ស្នាល​រ៉ាក់ទាក់​​បំផុត។ ជាមួយគ្នានេះ សម្តេច​តេជោ​ នាយករដ្ឋមន្រ្តី​ក៏បាន​​ដោះស្រាយ​នូវរាល់​បញ្ហាមួយចំនួន ដែលជា​សំណើរ​សុំ​ពី​បង ប្អូន​អាជីវកម្ម​ផ្សារស្ទឹងត្រែង ដែលទទួល​រងគ្រោះ​ដោយ​អគ្គិភ័យ​ឆាប់ឆេះ កាលពីពេលកន្លងមក។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ