តើការអំពាវនាវឱ្យបរទេសកាត់ជំនួយជាទង្វើស្រឡាញ់កម្មករនិយោជិត ឬជាការបោកប្រាស់របស់អ្នកនយោបាយជ្រុលនិយម?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពួកអ្នកនយោបាយជ្រុលនិយមដែលអួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត? សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែរៀបចំគិតគូរ និងបង្ហាញសុឆន្ទៈនៅក្នុងការចរចាដើម្បីការពារផលប្រយោជន៍បងប្អូន ពោលគឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ការពារឆ្នាំងបាយបងប្អូនកម្មករនិយោជិត ការពារកំណើនសេដ្ឋកិច្ចដើម្បីឱ្យប្រជាពលរដ្ឋបានរីកចម្រើន ហើយសម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកទិដ្ឋភាពជាក់ស្តែងថា អ្នកណាធ្វើពិតអ្នកណានិយាយអួតបានតែមាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort