សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រដ្ឋាភិបាល គឺដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា គោលការណ៍ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបន្ដមកដល់អាណត្ដិទី៧ គោលនយោបាយរបស់រដ្ឋាភិបាលដាក់ចេញ គឺសំដៅបម្រើផលប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនី។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី មានប្រសាសន៍ថា អត្ថប្រយោជន៍ដែលបងប្អូនទទួលបាន មានទាំងផ្នែកសិទ្ធិ ការតម្លើងប្រាក់បៀវត្ស ផ្ដល់ជូននៅ ប.ស.ស. ការរៀបចំនូវសុវត្ថិភាពដឹកជញ្ជូន ការរៀបចំទារកឋាន ដើម្បីតែបម្រើផលប្រយោជន៍ដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលនេះជាគោលការណ៍របស់រដ្ឋាភិបាល។

សម្ដេចធិបតី បានបញ្ជាក់ថា ការបង្កើតការងារ គឺមិនមែនបង្កើតតែបរិមាណនោះទេ ប៉ុន្ដែពង្រឹងទាំងគុណភាពផងដែរ ដូចជា ប្រាក់បៀវត្សរបស់បងប្អូនកាន់តែកើន និងការគោរពច្បាប់ការងារ ដោយថៅកែមិនអាចមកជិះជាន់កម្លាំងពលកម្មរបស់បងប្អូនបាននោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort