តើមានកត្តាអ្វីខ្លះដែលធ្វើឱ្យកម្ពុជាទទួលបានការវិនិយោគពីក្រៅប្រទេស?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជាដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្តហ្វដ (Ford) ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានកត្តាជាច្រើនដែលធ្វើឱ្យបរទេសមកវិនិយោគនៅកម្ពុជា ដែលកត្តាសំខាន់បំផុតនោះគឺ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលធ្វើឱ្យវិនិយោគិនបរទេសមានការជឿជាក់មកលើកម្ពុជា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចចិត្តពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនរថយន្ត Ford ក៏ដោយសារតែមានភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយយូរអង្វែងនៅកម្ពុជា ព្រោះថាពុំមានអ្នកណាដែលចង់មកដាក់ទុនវិនិយោគនៅប្រទេសអសន្តិសុខនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា កត្តាមួយទៀតដែលបរទេសចង់មកបណ្តាក់ទុននៅកម្ពុជា គឺគោលនយោបាយលើកទឹកចិត្តដល់អ្នកវិនិយោគ ទាំងអ្នកចាស់និងអ្នកថ្មី តាមរយៈអភិក្រម «រក្សាចាស់ បង្កើនថ្មី» របស់រដ្ឋាភិបាល ដើម្បីទាក់ទាញវិនិយោគ៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្ក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Diao Yunfeng អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្ដែងការគួរសម
beylikdüzü escort escort beylikdüzü beylikdüzü escort