តើកត្តាអ្វីខ្លះ ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិ សប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា អរគុណថ្នាក់ដឹកនាំនៅរាជធានី-ខេត្ត បានរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយតុបតែងលម្អបានស្អាត និងរក្សាបាននូវស្ថានភាពបរិស្ថាន អនាម័យ ការរៀបចំប្រគុំតន្ត្រី និងរៀបចំកន្លែងលេងល្បែងរបាំប្រពៃណី ឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយសុខសុវត្ថិភាព។

សម្តេចធិបតី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរចំពោះរដ្ឋបាលរាជធានី-ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាការពារទាំងអស់ ដែលបានខិតខំរៀបចំ ដឹកនាំ ធ្វើរៀបចំធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មី មានភាពអធឹកអធមសប្បាយរីករាយទូរទាំងប្រទេស។

សម្តេចធិបតី បានថ្លែងឱ្យដឹងបន្តថា សូម្បីតែគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំនេះក៏បានថយចុះជិត ៤០% នេះជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋយើង ហើយជាការពិតណាស់ ស្ថិរភាពបាននូវមកនូវសុខសុវត្ថិភាពពោលគឺស្ថានភាពជាទូរទៅ មានស្ថិរភាព និងសន្តិសុខល្អណាស់ ព្រោះមានការចូលរួមថែរក្សាសុវត្ថិភាពពីគណៈបញ្ជាការសន្តិសុខតែម្តង។

ទន្ទឹមនោះផងដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ឃើញគេបង្ហោះតាមហ្វេសប៊ុកមួយចំនួន ឃើញគេវៃគ្នា តាមពិតគេផ្សាយច្រឡំសោះ ព្រោះអំពើហិង្សាបានកើតឡើងនៅស្រុកគេទេ ដែលអ្នកបង្ហោះមិនបានដាក់នៅប្រទេសណានោះទេ ដែលបានធ្វើឱ្យអ្នកមើលយល់ច្រឡំថា កើតឡើង នៅស្រុកខ្មែរ។ ការពិតស្រុកខ្មែរ មានសុខសុវត្ថិភាព និងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នេះហើយជាអ្វីដែលយើងធ្វើបានជោគជ័យ សាមគ្គីគ្នា ស្រលាញ់គ្នា គោរពគ្នា អបអរសាទរឆ្នាំថ្មី ទាំងអស់គ្នា នេះជាអ្វីដែលយើងចង់បានការចូលរួមចំណែកទាំងអស់គ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិអំពីការងារការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ដូចតទៅ៖
beylikdüzü escort escort beylikdüzü beylikdüzü escort