សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធខេត្តស្ទឹងត្រែង

ក្នុង​ឱកាស​នៃការ​ស្នាក់​អាស្រ័យ​បំពេញ​ការងារ​នៅខេ​ត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៦ សីហានោះដែរ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានអញ្ជើញ​ជួបសំណេះ​សំណា​លជា មួយ ថ្នាក់​ដឹកនាំ មន្រ្តីរាជការ និងកម្លាំង​ប្រដាប់អាវុធ មកពីគ្រប់មន្ទីរ អង្គភាព​នានាជុំវិញ​ខេត្តស្ទឹងត្រែង។

នៅក្នុង​ពិធី ដែលប្រា​រព្វ​ធ្វើឡើង​នៅ​សាលាខេត្ត​ស្ទឹងត្រែង ឯកឧត្តម មុំ សារឿន អភិបាលនៃគណៈអភិបាល​ខេត្តស្ទឹងត្រែង មាន​ប្រសាសន៍​ជំរាបជូន សម្តេចតេ​ជោ នាយករដ្ឋមន្រ្តី ពីសកម្មភាព នៃការងារ​បង្កបង្កើត​ផលស្រូវ​រដូវ​វស្សាឆ្នាំ២០១៧ និង​សភាពការណ៍​ការងារមួយចំនួន ដែលទាក់ទិនទៅ​និងបញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណះ ចាប់តាំង​ពីក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិទី​៤ឆ្នាំ២០១៧ ដែលបានប​ញ្ចប់ទៅ​ប្រកប​ដោយ​លទ្ធផលដ៏ត្រចះត្រចង់ កាល​ពីខែមិថុនា កន្លងទៅ។ ឯកឧត្តមអភិបាល នៃគណៈអភិបាល​ខេត្តក៏បាន​ជំរាបជូន សម្តេចតេជោនាយក​រដ្ឋមន្រ្តី ពីបញ្ហាសន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត​ខេត្តស្ទឹងត្រែង រហូតមក​ដល់ថ្ងៃទី១៦ សីហានេះ មានភាព​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពីកងទ័ព​ឡាវដកចេ​ញពីទឹកដីកម្ពុជា កាលពីវេលា​ម៉ោងប្រមាណ​១៧ល្ងាច ​ថ្ងៃទី​១២ សីហា ក្រោយពេលដែល​សម្តេចបានជួប​ចរចាដោយ​ផ្ទាល់ជាមួយ ឯកឧត្តមនាយករ​ដ្ឋមន្រ្តី​ឡាវ ក្នុងទីក្រុង​វៀង​ច័ន្ទ ប្រទេសឡាវរួចមកនោះ។

នៅចំពោះ​មុខថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ ខេត្តស្ទឹងត្រែង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេច​គ្រោងនឹង​ធ្វើដំណើរ​តាមឧទ្ធម្ភាគចក្រ​ត្រឡប់មកកាន់ រាជធានីភ្នំពេញវិញ កាលពី​វេលា​​រសៀលថ្ងៃនេះ​វិញហើយ ប៉ុន្តែដោយសារ​តែមាន​ភ្លៀង គឺមិន​អនុញ្ញាត​ឲ្យរូប​សម្តេច​ធ្វើដំណើរ​មកកាន់​រាជធានីភ្នំពេញ វិញ​បាន។ សម្តេចបន្តថា សម្តេចសុំស្នាក់​នៅ​​ខេត្តស្ទឹងត្រែង១យប់ ហើយ​រសៀលនេះ​សម្តេច​ក៏ដាក់​កម្មវិធីជួបសំ​ណេះ សំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង​ប្រដាប់​អាវុធខេត្តស្ទឹងត្រែង​នៅពេលនេះ។

សម្តេចបន្តថា នៅទី កន្លែងនេះ សម្តេចធ្លាប់ជួបនិងធ្វើ​ការដោះស្រាយ​ជាមួយ​បងប្អូន​អាជីវក​រខេត្តស្ទឹងត្រែង ដោយមាន​ការ​លំបាក់​ខ្លាំង​ណាស់ បើទោះបីជារូប​សម្តេចបាន​ចំណាយថវិកា​ផ្ទាល់ខ្លួន​កសាងជូន​បងប្អូន​អាជីវករ​ក៏ពិត​មែន ប៉ុន្តែមា​នការ​លំបាក់ ពីការ​ទាមទារ​របស់​បងប្អូន​អាជីវករ។ សម្តេចតេជោ​ក៏បានថ្លែង​ដែរថា នៅថ្ងៃស្អែក​សម្តេច​មាន​កម្មវិធី​ចុះទៅកាន់​គោល​ដៅ​ចំនួន​៣កន្លែង​ក្នុងខេត្តស្ទឹងត្រែង មុនពេលធ្វើដំណើ​រមកកាន់រា​ជធានីភ្នំពេញ។  ​ជាមួយនិងការថ្លែងនោះដែរ សម្តេច​អគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រកម្ពុជា មានប្រសាសន៍​​សំ​ដែង នូវ​ការវាយតម្លៃខ្ព​ស់និងកោតសរសើរ ជូនចំពោះ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ ខេត្តស្ទឹងត្រែង ដែល​បានចូលរួម​អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមតួនាទីភារ​កិច្ចរៀងៗខ្លួន ក្នុងអនុវត្តនូវ​កម្មវិធីនយោបាយ និង​យុទ្ធសាស្រ្ត ចតុ​កោណ ដំណាក់កាល​ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន សមធម៌ និងប្រសិទ្ធភាពការងារនៅកម្ពុជា។ ជាមួយ និង​ការ​ថ្លែងនោះ​ដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី​មានប្រសាសន៍សំ​ដែងនូវ​ការវាយតម្លៃខ្ពស់ និងកោតសរ​សើរផងដែរ ចំពោះ​ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរ​ដ្ឋខេត្តស្ទឹ​ងត្រែង ដែលបានចូល​រួមថែរក្សាបាន សន្តិសុខ សុវត្តិភាព ស្ថេរភាព​នយោបាយ និងសន្តិសុខស​ណ្តាប់​ធ្នាប់សសង្គម ចាប់តាំងពីក្រោយការ​បោះឆ្នោត​ជ្រើស រើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អណត្តិទី៤ ឆ្នាំ២០១៧ ដែលបានបញ្ចប់​ទៅប្រកប​ដោយលទ្ធផលដ៏ត្រចះ​ត្រចង់ កាលពី​ពេលថ្មីៗ​កន្លងទៅ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ស​ង្កត់ធ្ងន់ថា កន្លងមកទាំង​ប្រមុខរាជ​រដ្ឋាភិបាល ក៏ដូចជា​ថ្នាក់ដឹក​នាំគ្រប់ក្រសួង​ស្ថាប័ន និងមន្រ្តីមានស​មត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ បានខិតខំថែ​រក្សា​យ៉ាង​ប្តូរផ្តាច់​នូវសុខសន្តិភាព ស្ថេរភាពនយោបាយ សំដៅ​ធ្វើយ៉ាង​ណាជំរុញ​ល្បឿន នៃកំណើនសេ​ដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កម្ពុជា ឲ្យកាន់តែល្អប្រសើរ​ទ្វេឡើងថែមទៀត។ នៅក្នុងពិធីសំណេះ​សំណាល​គ្នានោះដែរ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី មានប្រសាសន៍អំពាវ​នាវ​ដល់​ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​​ទាំងអស់ ត្រូវចូល​រួមថែរក្សាការពា​រឲ្យខានតែបាន នូវសុខសន្តិភាព ស្ថេរភាព​នយោបាយ ដែលយើង​ទាំងអស់​គ្នាបាន ខិតខំរកបា​ន​ដោយកម្រ ក្នុងរយៈ​ពេល​ជាង​៣៨ឆ្នាំកន្លងមក។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានធ្វើ​ការ អំពាវនាវ​ផងដែរ ជូនដល់​ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរ​ដ្ឋខេត្តស្ទឹងត្រែង ត្រូវបន្ត បង្កើនកិ​ច្ចសហប្រតិបត្តិការ​ឲ្យកាន់តែ​ជិតស្និទ្ធ ជាមួយនិងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋនៃប្រទេសជិតខាង ឡាវ។

សម្តេចតេជោមា​នប្រសាសន៍​សង្កត់ធ្ងន់ថា កន្លងមកបើទោះ​បីជាមានបញ្ហាកើត​​ឡើងបន្តិចបន្តួច នៅតាមតំបន់​ព្រំដែននៃប្រទេស​ទាំងពីរកម្ពុជា ឡាវ ក៏ពិតមែន ប៉ុន្តែសម្តេចបាន​ធ្វើការ​ដោះស្រាយ បញ្ចប់​ជាមួយនិង ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត ដោយមិនទុកឲ្យមាន​ការពង្រីកជម្លោះ ពោលគឺ យើងខិតខំដោះស្រាយប​ញ្ចប់ជម្លោះ ដើម្បីឈាន​ទៅបង្កើន​កិច្ចសហ​ប្រតិបត្តិការ និងការអភិវឌ្ឍស​ម្រាប់ប្រទេស​ទាំង​ពីរ ពិសេស​ការសន្យា​រួមគ្នាក្នុងការប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យក្លាយជាព្រំដែនសន្តិភាព ការផ្លាស់ប្តូរ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការតភ្ជាប់ប្រព័ន្ធ​គមនាគមន៍ និងការតភ្ជាប់​រវាងប្រជាជន​និងប្រជាជន ក៏ ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort