តើកងទ័ពមានតួនាទីអ្វីខ្លះ ក្នុងកិច្ចការពារសន្តិភាព និងបូរណភាពទឹកដី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កងទ័ពមិនត្រឹមតែជាស្នូល ក្នុងការកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺថែមជាកម្លាំងសំខាន់មួយក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ។ កន្លងមកកងទ័ពកម្ពុជា បានបង្កើនសមត្ថភាពលើជំនាញវិស្វករកម្ម ការបោសសំអាតមីន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចការងារជាច្រើន ព្រមជាមួយលទ្ធផលផ្លែផ្កាជាច្រើន គួរឱ្យកត់សម្គាល់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម» នៅខេត្តព្រះសីហនុ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនៅថ្ងៃនេះ ក៏នឹងចូលរួមចំណែកបង្កើនសមត្ថភាពកងទ័ពជើងទឹកមួយកម្រិតទៀត ក្នុងការថែរក្សាសន្តិសុខលំហរសមុទ្រ និងកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការលំហាត់សមុទ្ររួមជាមួយបណ្តាប្រទេសជាមិត្ត និងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ទប់ស្កាត់រាល់បទល្មើសដែលកើតឡើង នៅក្នុងដែនសមុទ្រ ព្រមទាំងវិភាគទានដល់ការរក្សាសន្តិសុខដែនសមុទ្រ នៅក្នុងតំបន់រួមមាន៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ចោរសមុទ្រ ការរត់ពន្ធគ្រឿងញៀនខុសច្បាប់ ការរត់ពន្ធអាវុធ ការជួញដូរមនុស្សខុសច្បាប់ និងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុ...

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort