សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាល “DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដើម្បីជួយបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាលសេវាសាធារណៈឌីជីថលរួមមួយ ហៅថា “ថ្នាល DG SuperApp” ដែលមានសមត្ថភាពខ្ពស់អាចប្រមូលផ្តុំថ្នាលនិងកម្មវិធីឌីជីថល (Mini Apps) សម្រាប់បម្រើសេវាសាធារណៈពហុវិស័យ។

នៅក្នុងដំណាក់កាលសាកល្បងនេះ ថ្នាល DG SuperApp នឹងដាក់បញ្ចូលកម្មវិធីបញ្ញាសិប្បនិម្មិតមួយចំនួន ដើម្បីជួយសម្រួលដល់ការសិក្សា ការស្រាវជ្រាវ ការវិភាគ និងការរស់នៅប្រចាំថ្ងៃរបស់មន្រ្តីរាជការ ធុរជន សិស្ស និស្សិត និងសាធារណជនទូទៅ ដែលកម្មវិធីបញ្ញាសិប្បនិម្មិតទាំងនោះរួមមាន DG ChatGPT ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃនិងមិនកំណត់ ហើយកម្រិតនៃការឆ្លើយតបប្រហាក់ប្រហែលនឹង ChatGPT ជំនាន់ទី៤ និងកម្មវិធីបកប្រែ TranslateKH ដែលមានសមត្ថភាពបកប្រែអត្ថបទរវាងភាសាខ្មែរនិងភាសាអង់គ្លេស។

ទន្ទឹមនឹងនេះ ថ្នាល DG SuperApp បានដាក់បញ្ចូលថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ជាច្រើនដែលបានអភិវឌ្ឍដោយ ក.ប.ទ. មកដាក់បញ្ចូលទៅក្នុងថ្នាលរួមតែមួយ ដោយក្នុងនោះមានដូចជា ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ go.gov.kh, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FormKH, ថ្នាលបង្កើត QR Code, ថ្នាលគ្រប់គ្រងនិងតាមដានលំហូរការងាររដ្ឋបាលស្វ័យប្រវត្តិ Flow.gov.kh និងថ្នាលនិងកម្មវិធីជាច្រើនទៀត។ នាពេលអនាគត ថ្នាល DG SuperApp នឹងបន្តដាក់បញ្ចូលបន្ថែមនូវកម្មវិធីបញ្ញាសិប្បនិម្មិតសំខាន់ៗបន្ថែមទៀត រួមមាន DG DeepSeek និង DG Gemini ព្រមទាំងថ្នាលនិងកម្មវិធីឌីជីថលសំខាន់ៗជាច្រើនបន្តបន្ទាប់ទៀត ដើម្បីបម្រើដល់ការផ្តល់សេវាសាធារណៈផងដែរ។

សាធារណជនអាចទាញយក ថ្នាល DG SuperApp មកប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យ “DG SuperApp” នៅលើ App Store ឬ Play Store ឬស្កេន QR Code ជាការស្រេច។ សម្រាប់ការចូលរួមមតិយោបល់ ឬព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបច្ចេកទេសនៃការប្រើប្រាស់ សាធារណជនអាចទំនាក់ទំនងតាមរយៈអ៊ីមែល support@dgc.gov.kh ឬទូរសព្ទមកលេខ 123 រៀងរាល់ម៉ោងធ្វើការ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមទាញយកថ្នាល DG SuperApp ប្រើប្រាស់ឱ្យបានទូលំទូលាយ។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort