សម្តេចតេជោ ហ៊ុន សែន បានបង្ហោះ​សារនៅលើបណ្តាញ​សង្គម​របស់​សម្តេច ដោយមានខ្លឹមសារថា៖ “ថ្ងៃស្អែកបែកគ្នា!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរា​ជាណា​ចក្រកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់សម្តេច នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥នេះ ដោយមានខ្លឹមសារថា៖
ថ្ងៃស្អែកបែកគ្នា!
ខ្ញុំមកប្រចាំការ​នៅជាមួយបងប្រុស​ខ្ញុំតាំងពីមុន​គាត់ចែក​ឋានរ​ហូត​មក​ដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះ នៅព្រឹ​ក​ស្អែក​២ មេសា ​២០២៥​ព្រមទាំងបញ្ចប់​ត្រឹមធ្វើ​បុណ្យ​៧ថ្ងៃ​និង​១០០ថ្ងៃ នៅល្ងាច​ស្អែកនិងបញ្ចប់នៅព្រឹកខាន ស្អែក៣មេសា២០២៥។

ខ្ញុំយំនិងស្រក់ទឹកភ្នែករាល់ថ្ងៃរាល់យប់ នឹកអាណិតបងប្រុស។ថ្ងៃសំអាតខ្លួនបង ប្រុសមុនពេលបញ្ចូលមឈូសខ្ញុំយំ ដោយ​និយាយ​ខ្លាំងៗ​ថា (ឲ្យខ្ញុំសូមទោស​មកពី​ខ្ញុំប្រហែស​ពេក​មិនបាន​មើលថែ​ទាំ​បង​ឲ្យបានដិតដល់។ខ្ញុំបានជួយជីវិតមនុស្សមួយនគរតែមិនអាចជួយបងខ្លួនបាន)។

រឿង​ដែលធ្វើឲ្យខ្ញុំកាន់​តែសង្វេគគឺ​ក្មួយស្រី​ខ្ញុំម្នាក់​កំពុង​ជួលផ្ទះ​គេ​នៅ​កូន​ៗ មិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំ គោរព​តាមការណែនាំរបស់ឪពុកដែល បានប្រាប់កូនៗ​ថាកុំទៅ​(រំខាន​ពូ​របស់​ពួកឯង)។
ខ្ញុំបានជួយមនុស្សមួយចំនួន ឲ្យមានផ្ទះ​នៅហេតុអ្វី​បាន​ក្មួយ​ខ្ញុំអត់ផ្ទះ នៅ?នេះមកពីខ្ញុំមិនដឹង។

បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹង បញ្ចុះទៅក្នុង​ព្រះធរណី​ជាមួយ​បងស្រី ដែលពួកបងបែកគ្នា១២ឆ្នាំហើយនិង​បានជួបគ្នាវិញ​ដែលជា​ទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។
យើងលែងបានជួបគ្នាជារៀងរហូតតែ ខ្ញុំនៅជំពាក់បំណុលបង​ច្រើន​ណាស់ ដែលខ្ញុំត្រូវខិតខំសងតាមរយៈ​ជួយមើលការ​ខុសត្រូវ​ចំពោះកូនៗ​និងចៅៗ របស់បង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort