ហេតុអ្វីសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន សក្តិសមទទួលបានឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥?

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កន្លងមកឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានតែ២រូបប៉ុណ្ណោះ គឺរូបសម្ដេចតេជោផ្ទាល់ និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន។ សម្ដេចបានបន្ដថា មកដល់ថ្ងៃនេះ កម្ពុជានឹងមាន២រូបទៀតដែលទទួលបាន គឺសម្ដេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា ការសម្រេចផ្ដល់ជូនឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់សម្ដេចទាំងពីរដែលបានធ្វើកិច្ចការបម្រើជាតិមាតុភូមិ។

សម្ដេចតេជោ បានមានប្រសាសន៍បន្ថែមទៀតថា ប្រសិនបើនិយាយអំពី រាជានិយម មកដល់ពេលនេះ សម្ដេចទាំងពីរបានរួមចំណែកក្នុងការបង្កើតរបបរាជានិយមឡើងវិញ ពោលគឺសម្ដេចទាំងទ្វេសុទ្ធតែបានចូលរួមយ៉ាងសស្រាក់សស្រាំទាំងនៅដំណាក់កាលចាប់ផ្ដើមការចចារ, ការតាក់តែងរដ្ឋធម្មនុញ្ញ និងការការពារព្រះមហាក្សត្រ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណឥស្សរជនទាំងពីរ ដែលបានរួមដំណើរជាមួយសម្ដេចនិងឥស្សរជនដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលក្នុងរយៈពេលដ៏យូរមកនេះ៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា! សកម្មភាពក្នុងវិស័យថាមពល៖ ការផ្តល់ថាមពលសម្រាប់អនាគត ដោយមិនបង្កការឡើងកម...

ថាមពល គឺជាកម្លាំងចលកររុញច្រានអរិយធម៌សម័យទំនើប។ វាផ្តល់ពន្លឺបំភ្លឺផ្ទះសម្បែងរបស់យើង ផ្តល់ថាមពលដល់វិស័យឧស្សាហកម្ម គាំទ្រដល់ប្រព័ន្ធដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ច។
beylikdüzü escort escort beylikdüzü beylikdüzü escort