សម្តេចតេជោ ហ៊ុន សែន ៖ « ហ៊ាននិយាយហ៊ានធ្វើ» និងបានបញ្ជាក់អំពីអត្ថន័យនៃពាក្យថា តើអ្វីទៅជាបញ្ញវន្តនយោបាយ?

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឆ្លើយតបទៅក្រុមដែលចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាថា កន្លងមកអ្នកដែលចង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជន បានបែកបក្សខ្លួនឯងអស់ពីរ អស់បីហើយ។ ហើយកិច្ចការងារនេះសម្ដេចនៅតែបន្ដធ្វើ ដោយមិនទុកឱ្យអ្នករួចខ្លួននោះទេ។

ថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា សម្ដេចហ៊ាននិយាយហ៊ានធ្វើ។ សម្ដេចតេជោ លើកឡើងថាមាននាយទាហានខ្លះពូកែខាងវាយលុកតែមិនពូកែទប់ទល់នោះទេ។ ឯនាយទាហានខ្លះពូកែខាងទប់ទល់ តែមិនពូកែវាយលុកនោះទេ។ សម្ដេចតេជោ ចង់បាននាយទាហានដែលចេះទាំងពីរចំណុចនេះ។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា សម្ដេចនិយាយបែបនេះបាន គឺសម្ដេចមានចំណេះដឹងគ្រប់គ្រាន់ទាំងការវាយលុក និងទប់ទល់។

សម្ដេចចោទសួរថា តើអ្នកស្គាល់ថាអ្វីជាបញ្ញវន្ដនយោបាយទេ? បញ្ញវន្ដនយោបាយចេះទាំងបង្កើតទ្រឹស្ដី ចេះទាំងរៀបចំយុទ្ធសាស្រ្ដ យុទ្ធវិធី ដូចដែលសម្ដេចធ្លាប់ប្រើកន្លងមករហូតទទួលបានជោគជ័យ ហើយសត្រូវមិនបានស្គាល់ថានេះជាយុទ្ធសាស្រ្ដនោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងការកើនឡើងញឹកញាប់នៃរលកកម្តៅ

ការប្រែប្រួលអាកាសធាតុបាននិងកំពុងធ្វើឱ្យរលកកម្តៅ (Heat waves) កើតឡើងកាន់តែញឹកញាប់ កាន់តែខ្លាំងក្លា និងមានរយៈពេលកាន់តែវែងជុំវិញសកលលោក។
beylikdüzü escort escort beylikdüzü beylikdüzü escort