សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់របស់រាជរដ្ឋាភិបាល គឺពង្រឹងជាជាងពង្រីក តែមិនបង្រួម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមានក្រសួងមុខងារសាធារណៈជាសេនាធិការ បានធ្វើការងារកែទម្រង់ជាច្រើនដើម្បីប្រសិទ្ធភាពនិងនិរន្តរភាពការងារ ដោយផ្អែកលើគោលការណ៍ពង្រឹង ជាជាងពង្រីក ប៉ុន្តែមិនបង្រួមក្រសួងស្ថាប័នដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលប្រារព្ធនៅព្រីមៀរ សែន សុខ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលជាង១ខែ ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មី សហរដ្ឋអាមេរិក បានកាត់មន្រ្ដីរាជការចេញជាង២០ម៉ឺននាក់ ដឹកនាំដោយលោក Elon Musk រដ្ឋមន្រ្តីក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីពង្រឹងការដឹកនាំរដ្ឋបាលសាធារណៈរបស់គេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សម្រាប់បរិបទប្រទេសកម្ពុជាវិញ មានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារនេះមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ។ សម្តេចធិបតី បន្តថា ប្រសិទ្ធភាពនៃការកែទម្រង់តាមប្រទេសនីមួយៗ មានភាពខុសគ្នា ស្របតាមស្ថានភាពជាក់ស្តែងនៃប្រទេសរៀងៗខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort