តើអ្វីជាគោលបំណងនៃវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃវេទិការវាងរាជរដ្ឋាភិបាលនិងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីរួមគ្នាវាយតម្លៃលើវឌ្ឍនភាព ជាតិ និងកំណត់បញ្ហាប្រឈមនៃការអនុវត្តគោលនយោបាយនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់បន្ថែមទៀត សម្រាប់កែលម្អនិងពង្រឹងការរៀបចំនិងការអនុវត្តការកែទម្រង់នេះ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ របស់រាជរដ្ឋាភិបាល សំដៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នៅក្នុងពិធីបើកវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកានេះ គឺជាការជួបជុំលើកទី១ នៅក្នុងក្របខណ្ឌនៃ ការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ រវាងរាជរដ្ឋាភិបាល ក្រសួងស្ថាប័ន ដែលជាអ្នកតាក់តែង គោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករ និងជាអ្នកប្រែក្លាយគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ ទៅជាសកម្មភាពជាក់ស្តែង ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort