តើរាជរដ្ឋាភិបាលប្រគេនវិភាគទានទស្សនៈអ្វីខ្លះ ដើម្បីជំរុញព្រះពុទ្ធសាសនាឱ្យរីកចម្រើននៅកម្ពុជា?

ក្នុងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីថ្វាយ និងប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេចព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្វាយ ប្រគេន ជូននូវវិភាគទានទស្សនៈចំនួន ៥ចំណុច ដើម្បីជំរុញឱ្យវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើននៅកម្ពុជា ដែលរួមមានដូចខាងក្រោម៖

១, សម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ព្រះមេត្ដាជួយដល់សង្គម លើការលើកកម្ពស់គុណធម៌ សីលធម៌ សុជីវធម៌ ថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជាតិ តាមរយៈការសម្ដែងនូវធម្មទេសនានៅនឹងកន្លែង និងការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីជួយឱ្យប្រជាពលរដ្ឋមាននូវប្រាជ្ញា ស្មារតីប្រកបដោយព្រហ្មវិហារធម៌ កាត់បន្ថយអំពើអនាចារ អំពើអបាយមុខ អំពើហិង្សាជាដើម ដើម្បីជួយឱ្យសង្គមមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌។

២, សូមឱ្យក្រសួងធម្មការនិងសាសនា បន្ដសហការជាមួយនឹងគណៈសង្ឃទាំងពីរ ដើម្បីរក្សានូវសុខដុមនីយកម្ម សាមគ្គីភាពនិងវឌ្ឍនភាពសង្គមតាមរយៈសកម្មភាពសាសនានានា។ ក្នុងនោះក្រសួងធម្មការត្រូវបន្ដសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងក្នុងវិស័យឯកជន ដើម្បីដាក់ចេញជាសកម្មភាពនូវការលើកកម្ពស់សាសនារបស់រដ្ឋ ព្រមទាំងសីលធម៌សង្គម។ ជាពិសេស ការផលិតវីដេអូខ្លី ស្ដីពីការអប់រំសីលធម៌ ចរិយាធម៌ និងពិធីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយតាមបណ្ដាញស្ថានីយទូរទស្សរដ្ឋនិងឯកជន បណ្ដាញសង្គម ផ្ទាំងប៉ាណូតាមសាធារណៈ។

៣, ក្រសួងធម្មការនិងសាសនា គួរពិចារណាក្នុងការដាក់បញ្ចូលកម្មវិធីប្រតិបត្ដិសមាធិក្នុងកម្មវិធីសិក្សារបស់ពុទ្ធិកសិក្សាគ្រប់កម្រិត ដើម្បីពង្រឹងគុណភាពអប់រំ កសាងឱ្យបានមូលធនមនុស្ស មានទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ដ ប្រាជ្ញា ស្មារតី និងការទទួលខុសត្រូវក្នុងការរស់នៅ។

៤, ក្រសួងធម្មការនិងសាសនា ត្រូវសហការជាមួយនឹងគណៈសង្ឃទាំងពីរក្នុងការរៀបចំបណ្ដុះបណ្ដាលតួនាទី ភារកិច្ចដល់ព្រះមន្រ្ដីសង្ឃ អាចារ្យ គណៈកម្មការវត្ដ ជាពិសេសប្រព័ន្ធសង្ឃឱ្យបានទូលំទូលាយទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការយល់ដឹងអំពីតួនាទីភារកិច្ចព្រះមន្រ្ដីសង្ឃ គណៈកម្មការ ស្របតាមបទដ្ឋានគតិយុត្ត ដើម្បីបង្កើនការទប់ស្កាត់ និងការកាត់បន្ថយអធិករណ៍នៅតាមវត្ដអារាម។

៥, លើកទឹកចិត្ដឱ្យក្រសួងធម្មការនិងសាសនា បន្ដសហការសាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម ជាតិសាសន៍។ ទន្ទឹមនេះ មន្ទីធម្មការនិងសាសនា ខេត្ដក្រុង ត្រូវបន្ដរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ និងគណៈកម្មការតាមវត្ដអារាម ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort