ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក.

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកទី២ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកដល់គុណឧបក្ការៈដ៏ជ្រាលជ្រៅបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតឱ្យមាន អ.វ.ត.ក. ដែលតុលាការកូនកាត់គំរូមួយ, បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមដោយផ្ទាល់ក្នុងនីតិវិធីតុលាការ, ជាតុលាការដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ដោយសម្រេចបានតាមគោលដៅនៃការកសាងសន្តិភាព ដោយផ្អែកតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គោលនយោបាយឈ្នះ ឈ្នះ ហើយជាពិសេស ក៏បានចូលរួមចំណែកក្នុងការសម្រេចបាននូវឯកភាពទឹកដីដែលជាងរយៈពេលជាង៥០០ឆ្នាំមកនេះ មិនដែលមាន។ ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីប្រចាំការ ក៏បានលើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការងារកេរដំណែលរបស់សម្តេចតេជោ ក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់ឯកឧត្តម ហែម ក្រាញ់តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. រួចមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបានទាំងនៅក្នុងកំឡុងពេលដំណើរការកាត់សេចក្តីរយៈពេល១៦ឆ្នាំ ពីឆ្នាំ២០០៦ដល់២០២២ ​និងទាំងដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. សម្រាប់ឆ្នាំ២០២៣-២០២៤ និងដែលបានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការពង្រឹងសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈការផ្សព្វផ្សាយនិងការអប់រំអំពីសច្ចភាពប្រវត្តិសាស្រ្ត ក្នុងន័យយល់ដឹង ចងចាំ និងបង្ការការវិលត្រលប់មកវិញមកវិញនូវអំពើសាហាវយង់ឃ្នងនិង ប្រល័យពូជសាសន៍នៅកម្ពុជា។

អង្គប្រជុំ ក៏បានពិភាក្សានិងឯកភាពលើខ្លឹមសាររួមស្តីពីសេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត។ ស្ថាប័នកេរដំណែលដែលគ្រោងបង្កើតនេះ មានគោលដៅ៖ ទី១-គ្រប់គ្រងនិងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត; ទី២-លើកកម្ពស់ការបណ្តុះបណ្តាលនិងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្រ្តដ៏មានតម្លៃរបស់អ.វ.ត.ក.;  ទី៣-លើកកម្ពស់ដល់ការអប់រំនិងការផ្សព្វផ្សាយឱ្យបានទូលំ-ទូលាយដល់យុវជនជំនាន់ក្រោយនិងសាធារណជន ក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅនិងអំពើប្រល័យពូជ-សាសន៍នៅកម្ពុជា ថ្នាក់តំបន់និងអន្តរជាតិ;  និងទី៤-កសាងភាពជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់គុណតម្លៃសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការផ្សះផ្សារជាតិ។  ទាក់ទងនិងការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្ថែមថា៖ ស្ថាប័នកេរដំណែលនេះ ជាស្ថាប័នជាតិដែលមានភាពជាម្ចាស់និងក៏មានលក្ខណៈបើកទូលាយផងដែរដល់អង្គការជាតិនិងអន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់អ.វ.ត.ក. ការអប់រំ ការផ្សព្វផ្សាយ ការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិនិងអន្តរជាតិ និងការគាំទ្រដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការលើកស្ទួយនៃវប្បធម៌សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ជា សកល ដែលជាគុណតម្លៃស្នូលរបស់កម្ពុជានាពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់ អង្គប្រជុំ បានពិភាក្សានិងសម្រេចផងដែរទៅលើគម្រោងរៀបចំប្រារព្ធទិវាជាតិនៃការចងចាំនាថ្ងៃ២០ ឧសភា ២០២៥ខាងមុខ ឱ្យបានអធិកអធមនិងប្រកបដោយអត្ថន័យនិងខ្លឹមសារ និងដើម្បីបន្តអនុវត្តការងារផ្សព្វផ្សាយអំពីសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយ នៅក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតឡើងសាជាថ្មីនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធបន្តចូលរួមនិងពង្រឹងកិច្ចសហការឱ្យមានលក្ខណៈជវភាព ដើម្បីសំដៅទប់ស្កាត់ការវិលត្រលប់មកវិញនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងរក្សាបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort