ហេតុអ្វីសាស្រ្ដចារ្យត្រូវធ្វើការស្រាវជ្រាវ និងការធ្វើទំនើបកម្មជាប្រចាំ?

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីក និងពង្រឹងបរិមាណគឺសំខាន់ជាងគេ គឺគ្រូ និងសាស្រ្ដាចារ្យ ក្រៅពីការបណ្ដុះបណ្ដាលសិស្សនិស្សិត បានច្រើនហើយ ប៉ុន្ដែការបណ្ដុះបណ្ដាលគ្រូ និងសាស្រ្តាចារ្យនៅយឺតបន្ដិចព្រមទាំងត្រូវការចាយពេលវេលាច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គុណភាពនៃការអប់រំ គឺអាស្រ័យលើគុណភាពសាស្រ្ដាចារ្យ ទោះជាមានឧបករណ៍ទាន់សម័យយ៉ាងណាក៍ដោយ ប៉ុន្ដែបើកម្រិតរបស់គ្រូ សាស្រ្ដាចារ្យនៅតែបង្រៀនតាមសម័យជំនាន់១០ឆ្នាំ ឬ២០ឆ្នាំ មុន គឺមិនអាចដើរទាន់សម័យឌីជីថលនោះទេ ទាមទារអោយលោកគ្រូ សាស្រ្តាចារ្យ ធ្វើការស្រាវជ្រាវ ការធ្វើទំនើបកម្ម ជាប្រចាំ តាមកម្មវិធីថ្មីៗដែរសាលាបង្កលក្ខណអោយទើបអាចទៅរួចបាន ព្រោះសម័យនេះជាសម័យឌីជីថល ធ្វើការតាមបែបឌីជីថល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កេតលើការទាមទារអោយគ្រូ សាស្រ្តាចារ្យ ត្រូវតែធ្វើការស្រាវជ្រាវ ការធ្វើទំនើបកម្មជាប្រចាំ ដើម្បីអោយដើរទាន់សម័យឌីជីថល និងការអប់រំប្រកបដោយប្រសិទ្ធភាព និងគុណភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ បានឆ្លងកិច្ចប្រជ...

សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៦មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
beylikdüzü escort escort beylikdüzü beylikdüzü escort