តើការកសាងសង្គមទាមទារអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុង ការកសាងសង្គមជាតិមួយ ទាមទារឱ្យសង្គមជាតិនោះសម្បូរទៅដោយធនធានមនុស្សដែលមាន សមត្ថភាពក្នុងការបំពេញការងារ។
 
ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងសង្គមជាតិ ក៏ទាមទារឱ្យយើងត្រូវថែរក្សានូវសមិទ្ធផលចាស់ដែលមានស្រាប់ និងពង្រីកកសាងសមិទ្ធផលថ្មីៗ បន្ថែមទៀត ហើយការកសាងសមិទ្ធផលបានអាស្រ័យដោយកត្តាសុខសន្តិភាព។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនជាប្រទេសជាតិយើង រវល់តែឈ្លោះគ្នា ទាំងផ្ទៃក្នុង និងជាមួយប្រទេសជិតខាងនោះ យើងច្បាស់ជាមិនមានពេលវេលាក្នុងកសាងប្រទេសជាតិឱ្យរីកចម្រើនបានទេ ហើយលើសពីនេះ យើងនឹងត្រូវខាតបង់ធនធានគ្រប់បែបយ៉ាងដើម្បីគាំទ្រដល់ការប្រយុទ្ធគ្នានោះទៀតផង។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ដោយសារប្រទេសជាតិយើង គ្មានជម្លោះនេះហើយ ទើបយើងមានឱកាសនិងពេលវេលាដើម្បីអភិវឌ្ឍប្រទេសជាតិ រួមទាំងអភិវឌ្ឍធនធានមនុស្សថែមទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort