សម្តេចតេជោ ហ៊ុន សែន ប្រកាសជាពីជំងឺកូវីដ១៩ ព្រមទាំងបង្ហាញរូបថតកាលជំនាន់ចរចាឆ្នាំ១៩៨៩ ជាមួយសំណេរដ៏អត្ថន័យបំផុត «អត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ» !

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសអំពីការជាពីជំងឺកូវីដ១៩ និងចាប់ផ្តើមការងារធម្មតាឡើងវិញ ជាមួយនឹងការប្រកាសបែបនេះ សម្តេចក៏បានបង្ហាញរូបថតកាលជំនាន់ចរចាឆ្នាំ១៩៨៩ ជាមួយសំណេរដ៏អត្ថន័យបំផុត «អត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ» !

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖

«ព្រឹកមុិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការះយាងទៅប៉េកាំងព្រឹកមុិញនេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។

មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀត លទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថា ខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣។

ដោយសារថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនខ្ញុំជូនរូបថត ពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយសុីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែ ពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់) នេះមេរៀនរបស់ខ្ញុំ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ
beylikdüzü escort escort beylikdüzü beylikdüzü escort