លេខាធិការដ្ឋាន គ.ស.ព.ស. បញ្ជាក់ថា ការបង្ហោះវីដេអូស្ដីពីការរុះរើតូបលក់ទំនិញ គឺមិនមែនជាព្រឹត្តិការណ៍នៅកម្ពុជានោះទេ

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ មានការបង្ហោះផ្សាយវីដេអូស្ដីពីការរុះរើតូបលក់ទំនិញ ដែលនេះមិនមែនជាព្រឹត្តិការណ៍នៅប្រទេសកម្ពុជានោះឡើយ គឺជាករណីដែលបានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន។

លេខាធិការដ្ឋាន គ.ស.ព.ស. ក៏បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយវីដេអូស្ដីពីការរុះរើតូបលក់ទំនិញនេះ គ្រាន់តែបង្ហាញមួយជ្រុងនៃវីដេអូដើមដែលបានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថានកាលពីខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឲ្យសាធារណៈជនយល់ច្រឡំថាជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជាយើង។ ការផ្សព្វផ្សាយបែបនេះមានគោលបំណងទុច្ចរិតធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើអាជ្ញាធរក៏ដូចជាចោទប្រកាន់មកលើរាជរដ្ឋាភិបាល។

ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមខ្លឹមសារទាំងអស់ដែលបានបង្ហោះផ្សាយនេះ និងសូមកុំចែករំលែកបន្ត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពអំពីការងារការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort