ការពង្រឹងគុណភាព ត្រូវ​បន្ត​ធ្វើ​ និងត្រូវឈរលើការពង្រឹងការអប់រំថ្នាក់មូលដ្ឋានជាគោល តាមរយៈ ការពង្រឹង​អភិបាលកិច្ច ការគ្រប់គ្រង និងការដឹកនាំមនុស្ស, កម្មវិធីសិក្សា និងម៉ោងបន្ថែម និងការចូលរួម​របស់​សហគមន៍ និងអាណាព្យាបាល

វិស័យអប់រំ គឺត្រូវឈរលើបរិមាណ និងគុណភាព។ ការពង្រឹងគុណភាព ត្រូវ​បន្ត​ធ្វើ​ និងត្រូវឈរលើការពង្រឹងការអប់រំថ្នាក់មូលដ្ឋានជាគោល តាមរយៈ៖ ១/ ការពង្រឹង​អភិបាលកិច្ច ការគ្រប់គ្រង និងការដឹកនាំមនុស្ស, ២/ កម្មវិធីសិក្សា និងម៉ោងបន្ថែម និង៣/ ការចូលរួម​របស់​សហគមន៍ និងអាណាព្យាបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ លើកទិសដៅ​សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នារសៀលថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា វិស័យអប់រំ គឺត្រូវឈរលើបរិមាណ និងគុណភាព ជាពិសេសសំដៅលើការពង្រឹងគុណភាព ដែលត្រូវ​បន្ត​ធ្វើ ​និងត្រូវឈរលើការពង្រឹងការអប់រំថ្នាក់មូលដ្ឋានជាគោលតាមរយៈ៖ ១/ ការពង្រឹង​អភិបាលកិច្ច ការគ្រប់គ្រង និងការដឹកនាំមនុស្ស, ២/ កម្មវិធីសិក្សា និងម៉ោងបន្ថែម និង៣/ ការចូលរួម​របស់​សហគមន៍ និងអាណាព្យាបាល។
តាមរយៈអនុសាសន៍អាទិភាពខាងលើ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានតម្រង់ទិស​អំពី​ការជ្រើសរើសនាយកសាលា គឺត្រូវប្រគល់សិទ្ធិជូនមន្ទីរអប់រំ យុវជន និងកីឡា ដែលជាអ្នកទទួលជ្រើស​រើស ដោយរក្សានូវនិយាម និងស្តង់ដាគុណវឌ្ឍិច្បាស់លាស់បំផុត ដើម្បីធានាដល់គុណភាព និង​ប្រសិទ្ធភាពនៃការដឹកនាំ ការគ្រប់គ្រងគ្រឹះស្ថានសិក្សាចាប់ពីមូលដ្ឋានឡើងទៅ ដែលជាគ្រឹះដ៏​សំខាន់ និយាយរួម​ គឺចាប់ពីសាលាបឋមសិក្សាតែម្តង។ ជាមួយគ្នានេះ លោកគ្រូអ្នកគ្រូ គឺត្រូវធានាមានទាំងបរិមាណ និងគុណភាពក្នុងការអប់រំ ដោយឈរលើគុណវឌ្ឍិជាអាទិភាពខ្ពស់បំផុត។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកំណត់ឱ្យមានការកែសម្រួលរយ:ពេលក្នុងការធ្វើកិច្ចសន្យា​គ្រូកិច្ចសន្យាថ្នាក់បឋម ដោយកែសម្រួលពីមួយឆ្នាំម្តង មកពីរឆ្នាំម្តង។ បន្ថែមពីនេះ សម្រាប់លោកគ្រូអ្នក​គ្រូបឋមសិក្សាកិច្ចសន្យា ដែលចូលបង្រៀនបានយ៉ាងហោចណាស់ ៤ឆ្នាំឡើងទៅ អាចនឹងរៀបចំ​បញ្ចូលទៅបណ្តុះបណ្តាលវគ្គជំនាញគរុកោសល្យ ឬបច្ចេកទេស ១៨ខែ ដើម្បីអាចពិនិត្យរៀបចំ​បញ្ចូលក្របខណ្ឌពេញសិទ្ធិជូនតែម្តង។ មួយវិញទៀត ចំពោះលោកគ្រូអ្នកគ្រូចូលនិវត្តន៍ អាច​ពិនិត្យ​បន្តកិច្ចសន្យាដើម្បីបន្តការបង្រៀន តែ​ត្រូវបំពេញកន្លែងដែលខ្វះ ដោយឈរលើកម្លាំងនៃ​សុខ​ភាព និងឆន្ទៈនៃការចូលរួមរបស់លោកគ្រូអ្នកគ្រូផ្ទាល់។
បន្ថែមពីនេះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សា ដោយបន្ថែមម៉ោងរបស់គ្រឹះស្ថានសិក្សា ជាពិសេសថ្នាក់បឋមសិក្សា គឺផ្តោតលើគណិតវិទ្យា, សីលធម៌ និង អក្សរសាស្ត្រ
ដែលគប្បីត្រូវរៀបចំ និងជំរុញបន្ថែម ដើម្បីជាឱកាសសម្រាប់សិស្សអាចមានពេលវេលាសិក្សាបានកាន់តែច្រើនជាងមុន និងទទួលបានបំណិនជីវិតកាន់តែល្អប្រសើរ។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីអាទិភាពចំនួន ៥​របស់​រាជរដ្ឋាភិបាល សម្រាប់កសាងមូលធនមនុស្សរឹងមាំ រួម​មាន​៖ ទី១. ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ទី២. ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស, ទី៣. ការលើក​កម្ពស់​សុខភាព និងសុខុមាល​ភាព​ប្រជាជន, ទី៤​. ​ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និង ទី៥. ការ​ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុម...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សា
beylikdüzü escort escort beylikdüzü beylikdüzü escort