តើកត្តាសន្តិភាពនិងស្ថិរភាពនយោបាយបានដើរតួយ៉ាងណាខ្លះនៅក្នុងវិស័យទេសចរជាតិ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ បាននិងកំពុងផ្តល់ឱកាសឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ South-East Asia ដែលប្រារព្ធនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយសារកត្តាសន្តិភាព កម្ពុជាអាចទាក់ទាញអ្នកវិនិយោគនិងទេសចរ ឱ្យមកវិនិយោគនិងទស្សនានៅកម្ពុជា ព្រោះថា ទេសចរបរទេស គេមិនចង់ទៅលេងគោលដៅទេសចរណ៍ណាដែលមានអសន្តិសុខ និងសង្រ្គាមនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដោយសារកត្តាសន្តិភាពនិងស្ថិរភាពនយោបាយនេះហើយ ទើបប្រទេសកម្ពុជាយើងអាចរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាច្រើនកាលពីឆ្នាំកន្លងទៅ ដូចជា កម្មវិធី Gumball 3000 កម្មវិធីរត់ម៉ារ៉ាតុង និងកម្មវិធីតាំងពិព័រណ៌គ្រឿងអលង្ការជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់ដែរថា ដោយសារកត្តាសន្តិភាពនេះហើយ ទើបធ្វើឱ្យយុវជនបច្ចុប្បន្នមានឱកាសច្រើនក្នុងការសិក្សារៀនសូត្រ បើប្រៀបធៀបទៅសម័យមុនដែលកម្ពុជាទើបងើបពីសង្គ្រាម។ ជាមួយគ្នានេះ សម្ដេចធិបតីបានស្នើកុំឱ្យការភ័យខ្លាចតាមរយៈទទួលបានព័ត៌មានមិនពិតណាមួយ ដែលធ្វើឱ្យបាត់បង់ឱកាសក្នុងការសិក្សារៀនសូត្រ ប៉ុន្ដែត្រូវចាប់យកការភ័យខ្លាចនោះជាកម្លាំងចិត្ត និងមានមោទនភាពចំពោះខ្លួនឯងដែលកើតជាកូនខ្មែរ ហើយខិតខំសិក្សារៀនសូត្រមិនឱ្យចាញ់ប្រទេសដទៃ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort