តើនៅក្នុង «គម្រោងអភិវឌ្ឍន៍ក្រុងរណបអារិយក្សត្រ» មានអ្វីខ្លះ?

នៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអារិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍន៍ក្រុងរណបអារិយក្សត្រ មានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ដែលជាហេដ្ឋារចនាសម្ព័ន្ធ និងសេវាសំខាន់ៗសម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលចាំបាច់ត្រូវតែមាន ជាពិសេស លំនៅដ្ឋាន រួមទាំងផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា លទ្ធភាពសម្រាប់អ្នកដែលមានជីវភាពមធ្យមរស់នៅខាងអារិយក្សត្រ ត្រូវធ្វើយ៉ាងណាបង្កើតសកម្មភាពសេដ្ឋកិច្ចឱ្យបានច្រើន ពោលគឺបង្កើតផ្សារ មណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនមានតែផ្ទះនោះទេ ប៉ុន្តែត្រូវបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីប្រែក្លាយចំណូលប្រជាពលរដ្ឋពីកសិកម្មនៅលើដីតូចៗទៅជាចំណូលនៅក្នុងវិស័យផ្សេងៗ ដើម្បីធ្វើឱ្យតំបន់នេះ និងទិសខាងកើតកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្វីដែលសំខាន់នោះគឺជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់ ហើយនេះជាចក្ខុវិស័យអភិវឌ្ឍន៍ទិសខាងកើតរបស់យើង ជាពិសេសយើងស្វាគមន៍ការចូលរួមរបស់វិស័យឯកជនក្នុងការធ្វើឱ្យក្តីស្រមៃនៃការអភិវឌ្ឍប្រទេសរបស់យើងសម្រាប់ប្រជាជន និងប្រទេសជាតិរបស់យើងអាចទទួលបានយ៉ាងឆាប់រហ័ស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort