តើការប្រារព្ធពិធីបុណ្យសមុទ្រផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

នៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទអបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នៅល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមរបស់មិត្តអន្តរជាតិ បណ្តាស្ថានទូត បណ្តាប្រទេសនានាដែលមានស្តង់ និងមានបញ្ជូនក្រុមរបាំដើម្បីចូលរួម ដែលនេះគឺបង្ហាញអំពីស្មារតីនៃការរួមគ្នា ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍។

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទេសចរណ៍គឺជាការតភ្ជាប់រវាងប្រជាជននិងប្រជាជនដែលជាផ្នែកមួយសំខាន់នៃការតភ្ជាប់រវាងប្រជាជននៅក្នុងខេត្តផ្សេង និងការតភ្ជាប់រវាងប្រជាជនក្នុងប្រទេសផ្សេងៗ រួមមានវប្បធម៌ សិល្បៈ និងទេសចរណ៍ ពោលគឺជាកិច្ចការសំខាន់ដែលកម្ពុជាយកចិត្តទុកដាក់ក្នុងការតភ្ជាប់ និងការជំរុញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះធ្វើឡើងមិនត្រឹមតែបង្កការសប្បាយ និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលពិសេសនោះគឺថា កម្ពុជាគ្រប់ទីកន្លែងទាំងអស់មានសុវត្ថិភាព មានសន្តិភាព ដែលប្រជាជនខ្មែរគ្រប់ទីកន្លែងអាចមកលេងបាន ហើយប្រជាជនបរទេសអាចមកលេងបានគ្រប់ពេលវេលាទាំងអស់៕

  

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort