ហេតុអ្វីបានជាកិច្ចប្រជុំអន្តរជាតិនានាផ្តោតលើសន្តិភាពនិងការបង្រួបបង្រួមជាតិ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិនានា ដែលភាគច្រើនផ្តោតទៅលើប្រធានបទ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអត់ឱន។

ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទសន្តិភាព នៅតែមានតម្លៃជាសាកល មិនត្រឹមតែសម្រាប់ប្រទេសកម្ពុជានោះទេ ប៉ុន្តែថែមទាំងមានតម្លៃសម្រាប់សន្តិភាពតំបន់និងពិភពលោកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងចំណោមកិច្ចប្រជុំទាំងនោះ ក៏មានកិច្ចប្រជុំស្តីពីបញ្ហាមីនផងដែរ ដែលបានប្រារព្ធនៅខេត្តសៀមរាប ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការការពារសន្តិភាពនៅក្នុងប្រទេស និងចូលរួមថែរក្សាសន្តិភាពលើឆាកអន្តរជាតិផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ