ហេតុអ្វីបានជាយុវជន ត្រូវប្រុងប្រយ័ត្នចំពោះ «ជាតិនិយមជ្រុល»?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្មារតីស្នេហាជាតិ ឬស្មារតីជាតិនិយម គឺយើងគ្រប់គ្នាត្រូវតែមានហើយ ប៉ុន្តែបើសិនជាតិនិយមជ្រុល ដែលនាំដល់ការបែកបាក់ជាតិ មិនគួរឱ្យមានជាដាច់ខាតនៅក្នុងប្រទេសរបស់យើង។

នៅក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា ២៥ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជន គឺជាកម្លាំងដែលអាចនាំឱ្យផ្ទុះឈានដល់ការបែកបាក់ ជាតិបាន ព្រោះថាយុវជន គឺជាកម្លាំងមុតស្រួច លឿន និងឈាមរាវ ដែលធ្វើសកម្មភាពអ្វីមួយ ដោយមិនបានឆ្លងកាត់ការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេចក៏ធ្លាប់ឆ្លងកាត់ភាពជាយុវជនដែរ ហើយសម្តេចដឹងថា ចរិតរបស់យុវជន គឺឆាប់ចង់ចេះចង់ដឹង ឆាប់ឆេះឆេវឆាវ ដែលងាយនឹងត្រូវបានគេបំផុសឱ្យធ្វើសកម្មភាពអ្វីមួយដោយខ្វះការពិចារណាគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការសម្រេចចិត្តធ្វើអ្វីមួយលឿនពេក រួមនឹងការទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយផងនោះ បានធ្វើឱ្យមានការប៉ះទង្គិចគ្នារវាងខ្មែរនិងខ្មែរ។ ដូច្នេះយុវជន ត្រូវមានគំនិតវិជ្ជមានចំពោះសង្គមជាតិយើងកុំធ្វើសកម្មភាពអ្វីមួយបំផ្លាញសង្គមជាតិ ព្រោះថា ការគិតរបស់យុវជន គឺជាកត្តាកំណត់នូវសកម្មភាពរបស់ខ្លួន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort