សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​ថ្នាក់​ដឹកនាំ​ធនាគារមីហ្សឺណូ ចូលជួប​សម្តែង​ការ​គួរ​សម និងពិភាក្សា​ការងារ

113

បន្ទាប់​មក​​ ព្រឹកថ្ងៃ​ទី៧ ខែសីហា ដដែល​ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បាន​អនុញ្ញាត​អោយ​ធនាគារមីហ្សឺណូចូលជួបពិភាក្សាការងារ។ នៅក្នុងជំនូបនេះភាគីខាង​ជប៉ុនបានថ្លែ​ងអំណរគុណ​ដល់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបាន​ចំណាយ​ពេលវេលាដ៏​មានតម្លៃ​ទទួល​ជួបខាង​ធនាគារ​​របស់​លោក​និងថ្លែង​អំណរ​គុណ​​ដល់រាជ​រដ្ឋាភិបាល​កម្ពុជា ដែលចាប់​តាំង​ពីឆ្នាំ​២០០៣​មក​បាន​ផ្តល់ឱកាស​អោយខាងធនាគារ​មីហ្សឺណូ បើកការិយាល័យ​ធនាគារ​នៅកម្ពុជា ខាងធនាគារ​គឺបាន​បញ្ជាក់ថា កម្ពុជាគឺជាប្រទេស​ដែល​មានសក្កានុពល​វិនិយោគ។

ជាការឆ្លើយត​ប​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បានមាន​ប្រសាសន៏ ថ្លែងអំណរគុណដល់ធ​នាគារ​មីហ្សឺណូ​ដែលបាន​បង្កើតសា​ខានៅប្រ​ទេស​កម្ពុជា ដែលការ​បើកសា​ខានេះ​ គឺបង្ហាញពី​ជំនឿ​នយោបាយ និងសេដ្ឋកិច្ច​ចំពោះប្រ​ទេស​កម្ពុជា។ ការដែលមានធនាគារ​ជប៉ុននៅ​កម្ពុជាបែប​នេះ ក៏ជាចំណុច​មួយ​ជួយសំរួល​ដល់អ្នក​វិនិយោគនា​នានៅ​កម្ពុជា​របស់​ភាគី​ជប៉ុនផងដែរ ព្រមទាំងប​ង្ករភាពងា​យស្រួលចំ​ពោះភ្ញៀវ​ទេសចរណ៏ជ​ប៉ុន ដែល​ធ្វើដំណើរកំ​សាន្ត​នៅកម្ពុជា​ផងដែរ ក្នុងការប្រើប្រាស់​លុយជប៉ុន។

សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានស្នើដល់​ធនាគារមីហ្សឺណូ របស់ជប៉ុនចូល​រួមចំណែក​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅកម្ពុជា និងប្រើប្រាស់​ពលរដ្ឋ​ដែល​ទទួលបា​នការ​សិក្សាបណ្តុះបណ្តាល​ចូល​ធ្វើការងារ​នៅធនា​គារនេះផង៕