បន្ទាប់មក ព្រឹកថ្ងៃទី៧ ខែសីហា ដដែលសម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តអនុញ្ញាអោយក្រុមហ៊ុនទី២ដែលមាឈ្មោះថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនូបនេះខាងក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បានគោរពជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីសកកម្មភាពការងាររបស់ខ្លួននាពេលបច្ចុច្បន្នផងដែរ។ ខាងក្រុមហ៊ុនបានមានប្រសាសន៏ថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ជំហានទី១ បានយកជនជាតិខ្មែរចំនួនប្រមាណជាង៣រយនាក់សំរាប់បំពេញការងារ បន្ទាប់មកបានយកជនជាតិខ្មែរបំរើការងាររហូតដល់ជាង១ពាន់នាក់ ហើយជំហានទី២ នឹងបង្កើនរហូតដល់ជាង២ពាន់នាក់។ តំណាង ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូបានមានប្រសាសន៏ថា ដោយសារក្រុមហ៊ុនរបស់លោកមានរោងចក្ររថយន្តនៅប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃផងនោះ គឺមានការដឹកឆ្លងកាត់តំបន់ព្រំដែន ដូច្នេះក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបន្តពង្រឹង នៃការងារ។
ជាមួយគ្នានេះសម្តេចតេជោក៏បានមានប្រសាសន៏គាំទ្រ ប៉ុន្តែសុំអោយមានការសហការជាមួយប្រទេសជិតខាង ក្នុងន័យនេះ នាពេលប្រជុំរួម ដែលមានភាគីពាក់ព័ន្ធចូលរួម ដូច្នេះនឹងលើកយកបញ្ហានេះមកជជែកពិភាក្សា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ថា បច្ចុប្បន្ននេះយើងមានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយថ្មីៗ ខាងមុខនេះយើង នឹងបើកច្រកអូរនាង ដើម្បីសំរួលពាណិជ្ជកម្ម កម្ពុជា ថៃ។
នៅក្នុងជំនូបនេះខាងក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បានមានប្រសាសន៏ជំរាបជូនសម្តេចថា ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូក៏បានចូលរួមការងារសង្គម ដូចជាការផ្តល់អាហារូបករណ៏ ការបណ្តុះបណ្តាលវិស័យកីឡា ការប្រគំតន្រ្តីជាដើមដើម្បីគាំទ្រមិត្តភាព កម្ពុជា-ជប៉ុន។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមនរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូដែលបានរាយការជូនសម្តេច។ សម្តេចតេជោក៏បានស្នើអោយក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បន្តចូលរួមអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា ដោយធ្វើយ៉ាងណាជួយអ្នកដែល បានទទួលការបណ្តុះបណ្តាល ហើយនេះ អោយទទួលបានការងារធ្វើ ៕