តើផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ផ្តោតទៅលើអ្វីខ្លះ?

នៅក្នុងពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និង អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅខែឧសភា ឆ្នាំ២០២៤ ដែលមានគោលដៅចំនួន៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅទាំង៣នោះរួមមាន៖ ទី១- គឺការពង្រីកវិសាលភាពគ្របដណ្តប់ពលរដ្ឋដោយប្រព័ន្ធគាំពារសង្គមឱ្យបាន៨០%នៃចំនួនពលរដ្ឋសរុប ទី២- សន្ទស្សន៍នៃការគ្របដណ្តប់សេវាសុខាភិបាលសារវន្តឱ្យបានយ៉ាងហោចណាស់ ៨០% ទី៣- ការកាត់បន្ថយកម្រិតចំណាយពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅចំនួន៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីឆ្ពោះទៅសម្រេចគោលនយោបាយខាងលើនេះ រាជរដ្ឋាភិបាល បានអនុវត្តន៍វិធានគន្លឹះ៣ក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល បឋមនៅមូលដ្ឋានដោយផ្តោតជាចម្បងលើ៖
ទី១- ការពង្រឹងសមត្ថភាពផ្តល់សេវានៅមូលដ្ឋានសុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
ទី២- ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាល គ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការងារឆ្លើយតបចំពោះការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការ មុខងារស្ថាប័ន។
ទី៣- ការកសាងភាពជាដៃគូរឹងមាំក្នុងវិស័យសុខាភិបាលសាធារណៈ-ឯកជន ដើម្បីធានាថាប្រជាជនគ្រប់រូប ត្រូវទទួលបានសេវាថែទាំសុខភាព មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទ ក្នុងឱកាស «ខួប៣ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort