សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបំពញទស្សនកិច្ចផ្លូវការរយេះពេល៤ថ្ងៃ ទៅកាន់ប្រទេសជប៉ុន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋា​ភិបាលកម្ពុជា បានអញ្ជើញ​ទៅដល់​អាកាសយាន​ដ្ឋានអន្តរជាតិ​ហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ប្រ​កបដោយសុវត្តិភាព កាលពីវេលា​ម៉ោង១៧និង៣៥នាទី ម៉ោងនៅទីក្រុងតូក្យូ ត្រូវនឹងម៉ោង១៥និង៣៥ម៉ោង នៅ​ព្រះរា​ជា​ណា​ចក្រកម្ពុជា ដើម្បីអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការរយះពេល៣ថ្ងៃ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅអាកាស​យាន​​ដ្ឋានអន្តរជាតិ ហាណេដា វត្តមាននៃការ​អញ្ជើញដល់រ​បស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់​​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវបានការធ្វើគារវ​កិច្ចស្វាគមន៍​យ៉ាងស្និទ្ធស្នាល​រ៉ាក់ទាក់​បំផុត ពីឯកឧត្តម គីយ៉ូស្សី អូដាវ៉ារ៉ា អនុរដ្ឋមន្រ្តីក្រ​សួងការ​បរទេសជប៉ុន ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរាជទូតវិសាមញ និងពេញ​សមត្ថភាព​​របស់ប្រទេសជប៉ុន ប្រចាំព្រះរាជា​ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតវិសាមញ​និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់​ក្រសួង​ការបរទេសជប៉ុន និងឥស្សរ​ជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុនជាច្រើនរូប។

ដំណើរបំពេញ​ទស្សនកិច្ច ផ្លូវការរបស់សម្តេច​​តេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសជប៉ុន​នៅពេលនេះ គឺឆ្លើយតបតាមការ​អញ្ជើញ​របស់​​ឯកឧត្តម ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ហើយតាមកម្មវិធីគ្រោងទុក​សម្តេចតេជោ​ នាយក​រដ្ឋ​មន្រ្តី និងស្នាក់​នៅ​ទីក្រុងតូក្យូ ប្រទេស​ជប៉ុន​រយៈពេល៤ថ្ងៃ ដើម្បីបំពេញទស្សន​កិច្ចផ្លូវការ ដែលរួមមានការជួបចរចាទ្វេភាគី​​ជាមួយ​សមភាគីជប៉ុន ឯកឧត្តម នាយករដ្ឋមន្រ្តី ស៊ិនហ្សូ អាបេ អញ្ជើញចូលក្រាបបង្គំគល់ព្រះអង្គម្ចាស់ ណារូហីតូ ព្រះរាជ​ទាយាទជប៉ុន អញ្ជើញចូល​រួមសិក្ខាសាលាស្តីពីការវិនិយោគ ការអញ្ជើញទស្សនកិច្ចតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការ​ជួប​សន្ទនាជាមួយតំណាង ថ្នាក់ដឹកនាំនិងផ្នែកធុរកិច្ចជប៉ុន យុវជននិងនិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុន ផងដែរ៕

Cambodian PM arrive Haneda International Airport, Tokyo Japan
Cambodian PM arrive Haneda International Airport, Tokyo Japan
Cambodian PM arrive Haneda International Airport, Tokyo Japan

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រសួងការបរទេស បង្ហាញលទ្ធផលផ្លូវការ នៃព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះមហ...

តបតាមការអញ្ជើញរបស់ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែឧសភា