សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលអាចរក្សាបាននូវស្ថិរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងប្រទេស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួប១ឆ្នាំរបស់រាជរដ្ឋាភិបាល គឺយើងអាចរក្សាបាននូវស្ថិរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ពោលគឺយើងអាចប្រារព្ធពិធីទទួលវត្ថុបុរាណបានយ៉ាងរលូន ព្រោះននៅទូទាំងប្រទេសមិនមានភ្លើងសង្រ្គាម មិនមានការបែកបាក់ ឬការកាប់ចាក់នៅតាមមូលដ្ឋាននោះទេ ហើយយើងរួមគ្នាទទួលនូវព្រលឹងបុព្វបុរសយើងដោយស្មារតីសាមគ្គីភាពក្រោមម្លប់នៃសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលថ្ងៃនេះក៏ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល និងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយបណ្តាប្រទេសនានា និងសហគមន៍អន្តរជាតិផងដែរ នៅក្នុងយុទ្ធនាការសកលដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើចោរកម្ម ការចរាចរនិងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច «អញ្ជើញទទួលវត្ថុបុរាណខ្មែរនៅវិមានសន្តិភាព» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង AOT ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាព...

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
beylikdüzü escort escort beylikdüzü beylikdüzü escort