ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តតាកែវ

ក្នុងឱកាសចុះបំពេញ​ការងារ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីស្ដីទីទទួល​ បន្ទុកទីស្ដីការ​​គណៈរដ្ឋមន្រ្ដី ជា​​ប្រធានក្រុមការ​ងារថ្នាក់​ជាតិចុះជួយខេត្តតាកែវ​   បានអញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ​អាជ្ញាធរដែនដី ខេត្ត ក្រុង -ស្រុកនិងក្តាប់​សំណូម​ពរ​ផ្សេងៗ ដើម្បីធ្វើការ​ដោះស្រាយ​សំរាប់​ការ​កសាង និងអភិវឌ្ឍន៍​ខេត្តតាកែវ ឲ្យមានការ​រីកចំរើន។ ពិធីនេះ​បានប្រព្រឹត្ត​ទៅដោយ​មានការ​ចូលរួម​​ពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការ​ងារថ្នាក់ជាតិ​ចុះជួយ​តាមប​ណ្តា​ក្រុង-ស្រុកទូទាំ​ងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹ​ក្សាខេត្ត លោក លោកស្រី  ជាអភិបាលរង​ខេត្ត ព្រមទាំង អាជ្ញាធរដែនដី​ក្រុង -ស្រុក ឃុំសង្កាត់ប្រមាណជាង៤០០នាក់។

បន្ទាប់ពី ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេ​ត្តតាកែវ រាយការណ៏​អំពីសភាពការណ៏​​សន្ដិសុខ នយោ​បាយ សេដ្ឋកិច្ច សង្គម​ក្នុង​បណ្ដា​ឆ្នាំ​កន្លងទៅ អនុវត្តតាមគោល​នយោបាយ​របស់​​រាជរដ្ឋាភិបាល   ដែលមាន​សម្ដេច​​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី នៃព្រះរាជា​ណា​​ចក្រកម្ពុជា ជាប្រមុខដឹកនាំ ខេត្តបាន​ខិតខំប្រឹង​ប្រែង​សម្រេច​បញ្ហា​ប្រឈម​នានា ដោយ​រក្សា​​បាន សន្ដិសុខ សុវត្ថិភាព ស្ថេរភាពសង្គម សណ្ដាប់ធ្នាប់ សាធារណៈបា​ន​ល្អប្រសើរ មានការ​អភិវឌ្ឍន៍​​រីកចម្រើន​លើគ្រប់​​វិស័យ​រួច​មក។

ឯកឧត្តម ​ឧបនាយករ​ដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន  បានកោតស​រសើរចំពោះស្មារតីយក​ចិត្តទុក​ដាក់របស់ ឯកឧត្តម លោកជំទាវ ក្រុមការងារ​ថ្នាក់ជាតិចុះជួ​យខេត្តតាកែវ និង ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក ព្រមទាំង​អាជ្ញាធរ​​ដែនដី ដែលកន្លង​មក​នេះ បានខិតខំបំពេញ​ភារកិច្ច​របស់ខ្លួន​បានល្អ ពិសេសកា​រធានា​សន្ដិសុខ​​សណ្ដាប់ ធ្នាប់ជូន​​ប្រជាពលរដ្ឋ ក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន។   ​ក្នុងពិធីសំណេះ​សំណាល​នេះដែរ  ឯកឧត្តម ប្រធានក្រុមការងារ​ថ្នាក់ក​ណ្តាលចុះជួយ​ខេត្តតាកែវ  បានណែនាំ​ដល់ថ្នាក់​ដឹកនាំខេ​ត្ត និងអស់​លោក​​នៅតាម​បណ្តាក្រុង-ស្រុក ត្រូវខិតខំបំពេញ​បេសសកម្ម​នៅមូលដ្ឋាន ហើយត្រូវលើកកំពស់​កិច្ចសហការ​សម្របសម្រួ​លក្នុងការ​ដោះស្រាយ​បញ្ហានានា ដើម្បីបំរើ​ផលប្រយោជន៍ ជូនប្រជា​ពល​រដ្ឋនៅ​មូលដ្ឋា ននិងធ្វើកា​រផ្សព្វផ្សាយឲ្យ​​បាន​ទូលំ​ទូលាយដល់ស្រទាប់​ប្រជាព​លរដ្ឋ នូវកម្មវិធី​នយោបាយ​យុទ្ធសាស្រ្ត​ចតុកោណ  ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍ជា​តិ គោលនយោ​បាយ​​ភូមិ-ឃុំ មា​នសុវត្ថិភាព កម្មវិធី​នយោ​​បាយតា​មវិ​ស័យ ក៏ដូចជា​សភាព​​ការណ៍រួម​របស់ប្រទេសជាតិ។ ហើយគ្រប់កាលៈទេសៈ   អាជ្ញាធរ​ដែន​ដីគ្រប់​លំដាប់ថ្នាក់ ត្រូវតែសកម្ម​ក្នុងការ​បំពេញតួនាទីភារកិច្ច​របស់ខ្លួន បង្កើតនូវ​សមិទ្ធិផល​​ថ្មី​ៗ​បន្ថែមទៀត ក្នុងការ​អនុវត្ត​ នូវ​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រ​ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ហើយ​យកចិត្តទុក​ដាក់ ​ស្វែងយល់ និងចែក​រំលែកឲ្យគ្នា​ទៅវិញ​ទៅមក​នូវបទ​ពិសោធន៍ នៃការ​អនុវត្ត​ការងារ​ និងកំណត់​បានអំពី​ចំណុច​សកម្ម ចំណុច​ខ្វះខាត បញ្ហា​​ប្រឈម និងដាក់​ចេញវិធាន​ការដោះស្រាយ​ជូនបង​ប្អូន​ប្រជាពលរដ្ឋ​នៅតាមមូល​ដ្ឋានភូមិ-ឃុំ ដែលក្រុមការ​ងារថ្នាក់ជាតិ​បានចុះ​ជួយ ​ស្របទៅតាម​គោល​នយោបាយ​​របស់រាជ​រដ្ឋាភិបាល ឈានទៅ​កសាង​គ្រប់វិស័យ នៅតាមតំបន់ជនប​ទឲ្យមានការ​អភិវឌ្ឍន៍រី​កចំរើនក្នុង​សង្គម ក៏ដូចជាឈាន​ទៅកាត់បន្ថយភាពក្រីក្រ​​របស់ប្រជាពល​រដ្ឋនៅទូទាំង​ប្រទេស។

ជាងនេះទៀត អាជ្ញាធរខេត្ត ស្រុក ឃុំ-សង្កាត់ ត្រូវស្តាប់សំណូមពរ និង សំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងយក​ចិត្តទុកដាក់ដោះស្រាយនូវ​រាល់សំណូមពរ និង សំណើរទាំងឡា​យដោយផ្អែក​លើច្បាប់  និងលិខិតបទដ្ឋាន​កិតិយុត្តនានា  ហើយត្រូវផ្សព្ធផ្សាយ  និងអនុវត្ត​នូវ​រាល់​​បញ្ជាដែល​​ សម្តេច​អគ្គមហា​​សេនាបតីតេជោ ហ៊ុន សែន​​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានដោះស្រាយ​ជូនប្រជា​ពលរដ្ឋ ដូចជាការធ្វើ​អត្តសញ្ញាណប័ណ្ណ មិនយកប្រាក់​ពីប្រជាពលរដ្ឋ ការធ្វើសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព ។ល។  មិនត្រូវយក​ភាស៊ីពីការ លក់​ ដូរតាមល្អី កញ្ជើនិង កញ្ច្រែង។  អនុវត្តការ​មិនយកពន្ធ​លើដីក​សិកម្ម​របស់កសិករ ដែលបង្ក​បង្កើន​ផលជា លក្ខណៈ​គ្រួសារ ទន្ទឹមការ​តម្លើងប្រា​ក់ឈ្នួលអប្បបរិមា កម្មករក៏ទទួលបាន​ប្រយោជន៏ពី​ការបញ្ចុះតម្លៃ​ភ្លើង​អគ្គិសនី និងទឹក និងបេឡា​សន្តិសុខសង្គម ដូចជា ការធានារ៉ាប់​រងគ្រោះថ្នាក់ការងារ សុខភាព និង​ប្រាក់សោធននិវត្តន៏។ ចំពោះអាជីវករ​លក់ដូរតាមផ្សារ ដែលស្ថិត​លើទីតាំង​ដីរបស់រដ្ឋ អាចផ្ទេរ​សិទ្ទិកាន់​កាប់ប្រើប្រាស់និង អាស្រ័យ​ផលទៅកូនចៅ រឺ អ្នកដ៏ទៃបានដោយមិ​នកំណត់អាណត្តិ។ ករណីទាំងអស់ខាង​លើអាជ្ញាធរ​គ្រប់លំដាប់​​ថ្នាក់ ត្រូវត្រួតពិនិត្យ ដើម្បីឪយមានកា​រអនុវត្ត​​ជាក់ស្តែង សំរាប់ជា​ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ​

បន្ទាប់មកក្នុង​ថ្ងៃដដែលឯកឧត្តម ប៊ិន ឈិន ឯកឧត្តម លោកជំទាវ រួមដំណើរ បានអញ្ជើញចូលរួមក្នុង​ពិធីបួង​សួង​ សុំសេចក្តីសុខនិង រំលឹកគុណ​ចំពោះបារមីដ៍​សក្តិសិទ្ធរបស់​លោកតាកែវ ដោយបាននាំយក​គ្រឿងដង្វាយជា​ច្រើនមុខ ដើម្បីថ្វាយចំ​ពោះ​លោកតាកែវ និងអស់លោក ដែលមាន​មហិទ្ធិឫទ្ធិ​ជ័យ ចេស្តាបារមី ដែលថែរក្សាទឹក​ដីខេត្តតាកែវ សូមជួយប្រោសព្រំ ពរជ័យ សិរីសួរស្តី ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ