ទីចាត់ការកលយុទ្ធ នៃអគ្គបញ្ជាការដ្ឋាន ប្រកាសកម្ទេចរាល់ការញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព ទោះក្នុងរូបភាពណាក្តី

ទីចាត់ការកលយុទ្ធ នៃអគ្គបញ្ជាការដ្ឋាន បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវនិងបំផុសញុះញង់ឱ្យពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនិងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ។

ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អំពីជំហរដាច់ខាតដូចខាងក្រោម៖

១. ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន គោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទដោយឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

២. ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន ប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ ប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជដ្ឋាភិបាលស្រច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ ជាអំពើល្មើសច្បាប់។

៣. ទីចាត់ការកលយុទ្ធ អគ្គបញ្ជាការដ្ឋាន អនុវត្តបទបញ្ជារបស់ថ្នាក់លើ កម្ទេចរាល់ការញុះញង់ ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព និងបង្កវិទ្ធង្សនាផ្សេងៗក្នុងគោលបំណងផ្តួលរំលំរាជារដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី និងកម្ចាត់ឲ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort