សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort ទាក់ទាញបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសមកវិនិយោគនៅកម្ពុជា

នៅក្នុងឱកាសដែលសម្តេចអញ្ជើញ «សម្ពោធសាកលវិទ្យាល័យ De Montfort» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់សាកលវិទ្យាល័យ De Montfort គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលមានលក្ខណៈយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ De Montfort សហការឱ្យបានជិតស្និទ្ធជាមួយបណ្តាបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេសដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំជាមួយនឹងទីផ្សារការងារ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅកម្ពុជាជាមួយនឹងគំនិតនវានុវត្តន៍ដែលនិស្សិតរបស់យើងនឹងទទួលបានពីឧត្តមភាពនៃការសិក្សាពីសកលវិទ្យាល័យ De Montfort។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា នៅថ្ងៃអនាគតសម្តេចចង់ឃើញសកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ ជាហិប និងជាដែកឆក់នៃការវិនិយោគមកពីចក្រភពអង់គ្លេសដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និងអនាគតអ្នកដឹកនាំដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាលជាមួយនឹងតួអង្គទីផ្សារវិនិយោគិន និងឧស្សាហកម្មនាអនាគតរបស់ចក្រភពអង់គ្លេស៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort