សារលិខិតសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់»។

សារលិខិតបានបញ្ជាក់ថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។
ក្នុងពេលវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេចផ្អាកដំណើរការសិក្សានៅតាមគ្រឹះស្ថានសិក្សា នៅទូទាំងប្រទេសទាំងសាធារណៈ ឯកជន និងអង្គការ សមាគម។ ការណ៍នេះ បង្កជាឧបសគ្គយ៉ាងខ្លាំងដល់ការសិក្សារបស់សិក្ខាកាម សិស្ស និសិ្សត ដែលត្រូវចូលរៀនអនុវត្តផ្ទាល់នៅតាមរោងជាង និងបន្ទប់ពិសោធ ការផ្លាស់ប្តូររបៀបនៃការបង្រៀន និងរៀននៅក្នុងថ្នាក់រៀន មកជាការបង្រៀន និងរៀនពីចម្ងាយ ឬតាមអនឡាញជំនួសវិញ។ ក្រោយមកបន្ទាប់ពីស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ បានធូរស្បើយ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានបើកឱ្យដំណើរការឡើងវិញ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ។
រាជរដ្ឋាភិបាល បានខិតខំបន្តយកចិត្តទុកដាក់ធានា បាននូវបរិយាកាសការងារ និងមុខរបរ ឲ្យកាន់តែទូលំទូលាយដោយបានបង្កើនឱកាសការងារសមរម្យ និងផលិតភាពការងារខ្ពស់ ពង្រីកយន្តការ វិសាលភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាមុខរបរ និងការងារឲ្យឆ្លើយតបកាន់តែប្រសើរ តាមតម្រូវការអ្នកប្រើប្រាស់សេវា ការពង្រឹងយន្តការវេទិកាការងារ ការបង្កើនការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់កម្លាំងពលកម្មក្នុងប្រទេស និងការការពារពលករទេសន្តរប្រវេសន៍ខ្មែរ ការបង្កើនផលិតភាព កម្លាំងពលកម្មដែលកំពុងស្ថិតក្នុងទីផ្សារការងារ ការផ្តល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈការពង្រីកការផ្តល់សេវារកការងារឲ្យធ្វើ និងការផ្សព្វផ្សាយពីវិធានការនានា៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ