បន្ទាប់ពីបានអញ្ជើញសួរសុខទុក្ខសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាវត្តស្វាយរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យអង្គរ ដែលស្ថិតនៅភូមិ វត្តបូព៍ សង្កាត់ សាលាកំរើក ក្រុង សៀមរាប ដែលស្ថិតនៅក្បែរគ្នានឹង លាលាបឋមសិក្សាវត្តស្វាយ។
ក្រោយពីបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវសេចក្តីត្រូវការចាំបាច់មួយចំនួនរបស់ ក្មួយៗ ចៅៗ សិស្សានុសិស្ស ព្រមទាំងបានពិនិត្យសំណង់អាគារសិក្សាចាស់នៅទីនេះរួចហើយ សម្តេចតេ ជោនាយករដ្ឋមន្រ្តី និងសប្បុរសជន បានសម្រេចផ្តល់នូវអាគារសិក្សា៣ ខ្នង គឺក្នុ១ខ្នងមាន កំពស់ ៤ជាន់ មានចំនួន ៤០ បន្ទប់ (សរុបទាំង៣ខ្នងគឺមាន ១២០បន្ទប់) និង អាគារស្នាក់នៅរបស់សិស្ស ១ខ្នងកំពស់៣ជាន់មាន ៣០បន្ទប់ និងផ្តល់អោយកែលម្អរសួនច្បារទៀតផង។ ក្មួយៗសិស្សានុសិស្សក៏បានច្រៀងចម្រៀងរាំវង់អបអរសាទរបុណ្យចូលឆ្នាំថ្មីជូនសម្តេចតេជោ ដោយបរិយាកាសរីករាយបំផុត ទោះបីពេលនេះកំពុងមានភ្លៀងធ្លាក់មកយ៉ាងណាក៏ដោយ។
នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស និងបានជូនពរលោកគ្រូអ្នកគ្រូ និងក្មួយៗចៅៗទាំងអស់ជួប បានតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕