សម្តេច​​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​​ពាន​រ​ង្វាន់​​កីឡា​​វាយ​កូន​​ហ្គោល​​សម្តេច​​តេជោ​នាយក​​រដ្ឋមន្រ្តី២០១៧

ការប្រកួតកីឡា​វាយកូនហ្គោលពានរង្វាន់ សម្តេចតេជោនាយករដ្ឋមន្រ្តីឆ្នាំ២០១៧ ដែល​ចាប់​ផ្តើម​កាល​ពីព្រឹក​មិញ​នេះគឺបាន​បញ្ចប់ហើយ​កាលពីរសៀល​ថ្ងៃ​ដដែល ​នៅល្ងាច​​ថ្ងៃទី១២ មេសា ២០១៧ ​នេះ សម្តេចអគ្គ​មហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បានអញ្ជើញ​ប្រគល់​ពានរង្វាន់ដល់កីឡាករ-កីឡាការិនី ដែល​ទទួល​បាន​ជ័យ​ជំនះ​ នៅសណ្ឋាគារ Angkor Palace Spar and Resort ក្រុងសៀមរាប។

ចំពោះការ​ប្រកួត​ពេល​ព្រឹក ប្រកួតតា​មប្រព័ន្ធ Best-ball ដែលមាន​កីឡាក​រក្នុ​ង១ក្រុម : ជ័យ​លាភី​លេខ១​មានពិន្ទុ​សារុប៥៩ (-13) គឺបាន​ទៅលើក្រុម ដែលមានកីឡាករ​ឈ្មោះ ឯកឧត្តម ប៉ុល សារឿន, ឯកឧត្តម អ៊ី ឈាន, ឯកឧត្តម អ៊ិត សារ៉ាត់ , ឯកឧត្តម វ៉ាន់ ពុទ្ធិពល។ ជ័យ​លាភី​លេខ​២ មានពិន្ទុសា​រុប ៦៣(-9) បានទៅលើ​ក្រុមកីឡាករ​ឈ្មោះ ឯកឧត្តម អ៊ិត សំហេង , ឯកឧត្តម ណឹម សុវត្ត , ឯកឧត្តម ខៀវ មុត , ឯកឧត្តម មាស សេង និងជ័យលាភី លេខ៣ មាន​ពិន្ទុ​សារុប​៦៤ (-8) បានទៅលើ​ក្រុមកីឡាករ​ឈ្មោះ ឯកឧត្តម ទៀ វិញ , លោកឧកញ៉ា ប៉ូ គីម ធេង , លោកឧកញ៉ា គឹម វឌ្ឍនៈ សោភ័ណ និង ឯឧ សូ ខន បញ្ញារិទ្ធ ។ ចំពោះ​លទ្ឋផល​នៃការ​ប្រកួត​វគ្គ​ចុង​ក្រោយ​នេះមាន​ដូច​ខាង​ក្រោម៖ ការប្រកួតឯកត្តជន​តាម​ប្រព័ន្ធ​ពិន្ទុសរុប ឬ Gross Score និង​ប្រព័ន្ធ Handicap 36 ឬ ៣៦ System : ជ័យលាភីលេខ១ ផ្នែក Gross Score បានទៅ​លើកីឡាក​រឈ្មោះ​ Tomy Lamp មានពិន្ទុសរុប ៧៣ , ជ័យលាភីលេខ១ Flight A បានទៅលើកី​ឡាករឈ្មោះ ចេង ហេង មានពិន្ទុសរុប ៦៩ , ជ័យលាភីលេខ១ Flight B បានទៅលើ​កីឡាករឈ្មោះ មាស រ៉ាវុធ មានពិន្ទុសរុប ៧១ , ជ័យលាភីលេខ១ Flight C បានទៅលើកីឡាករឈ្មោះ ប៉ូ ចំរើន មាន​ពិន្ទុ​សរុប​ ៧៣ , ជ័យលាភីលេខ១ ផ្នែកនារី បានទៅលើកីឡាការិនីឈ្មោះ សារឿន ទេវី មានពិន្ទុ​សរុប​ ៧២ ។

ក្រោយពី​ប្រគល់ពាន​រង្វាន់ដល់​កីឡាករជ័យ​លាភីទាំង​ សម្តេច​តេជោ ហ៊ុន សែន បានអញ្ជើញ​ទទួល​ទាន​​អាហារ​ពេល​ល្ងាចជាមួយ​កីឡាករ​​ទាំងអស់​​ប្រកប​​ដោយ​បរិយា​កាស​រីករាយ​ក្រៃលែង​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ