សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបទៅសារព័ត៌មានថៃ ដែលផ្សាយខុសការពិត បង្កើតឱ្យមានការយល់ច្រឡំជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថៃមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កើតឱ្យមានការយល់ច្រឡំជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញចំនួន២គឺ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបន្តថា ការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែន គឺមិនមែនជាជម្រើសរបស់ប្រទេសកម្ពុជានោះទេ។ ដូចនេះអ្នកសារព័ត៌មានថៃដែលធ្វើការផ្សាយព័ត៌មានមិនពិត ត្រូវត្រឡប់ទៅបើកមើលវីដេអូថ្លែងកាលពីម្សិលមិញឡើងវិញ ដើម្បីឱ្យបានយល់ច្បាស់លាស់ ចៀសវាងការបកស្រាយខុសពីការពិត ពីព្រោះគោលជំហរដាច់ខាតរបស់កម្ពុជា ដែលជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវផ្លូវចរចា និងមធ្យោបាយសន្តិវិធី ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃតែម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort