តើការញុះញង់ប្រជាជនឱ្យងើបឈរបះបោរប្រឆាំងរាជរដ្ឋាភិបាលជារឿងត្រឹមត្រូវឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេស តែងតែយកបញ្ហាអសកម្មនៅក្នុងសង្គម មកញុះញង់ឱ្យប្រជាជនខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល ដែលនេះមិនមែនជាទង្វើប្រជាធិបតេយ្យនោះទេ។

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា អនុវត្តន៍របបប្រជាធិបតេយ្យ ដែលមានការបោះឆ្នោតយ៉ាងទៀងទាត់រៀងរាល់៥ឆ្នាំម្តង ដូចនេះ ប្រជាជន នឹងក្រោកឈរដើម្បីទៅបោះឆ្នោតរៀងរាល់៥ឆ្នាំម្តង មិនមែនក្រោកឈរដើម្បីផ្តួលរំលំនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្រទេសណាក៏ដោយ ក៏តែងតែមាន បញ្ហាប្រឈមជានិច្ច ជាពិសេសបញ្ហាទូទៅនៅក្នុងសង្គមដែលត្រូវដោះស្រាយ ហើយរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋផងដែរ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្រងប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំ​ណាត់​ផ...

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ (ស្គន់-កំពង់ចាម) ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ
beylikdüzü escort escort beylikdüzü beylikdüzü escort