ពិធី​បើក​ពិព័រណ៌​ ចិន-អាស៊ាន លើកទី១៤ ឆ្នាំ២០១៧ ក្រោម​ប្រធាន​បទ រួមគ្នា​កសាង​វិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ជុំវិញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈវិស័យទេសចរណ៍

48

ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ បានប្រារព្វ​​ពិធីបើក​ជាផ្លូវការ នៅព្រឹកថ្ងៃទី១២កញ្ញា នៅមជ្ឈ​មណ្ឌល​សន្និ​សីទ និងពិព័រណ៌​អន្តរជាតិ​ណាននីង ទីក្រុងណាន​នីង តំបន់​ស្វយ័ត​ក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីព្រះចៅស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចិន-អាស៊ាន។

ពិព័រណ៌ចិន-អាស៊ានលើកទី១៤នេះ នឹងប្រារព្វរៀបចំ​ឡើងរយៈ​ពេល៤ថ្ងៃចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥កញ្ញា។ ក្រៅពី​ពិព័រណ៌ចិន-អាស៊ាន លើកទី១៤ បណ្តាមេដឹកនាំចិន-អាស៊ាន បានបើកនូវសន្និសីទនិងវេទិកាធំៗមួយចំនួនទៀត រួមមាន វេទិកា E-commerce ចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកាចិន-អាស៊ាន លើកទី៥ ស្តីពីកា​រផ្ទេរ​បច្ចេក​វិទ្យានិងការ​បង្កើត​ថ្មី វេទិកា​ស្តីពី​កិច្ចសហ​ប្រតិប​ត្តិការ​ក្នុង​វិស័យរ៉ែ ចិន-អាស៊ាន ឆ្នាំ២០១៧ សិក្ខាសាលាស្តីពីការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ខាងបរិស្ថាន ចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកាស្តីពី​វប្បធម៌ចិន-អាស៊ាន លើកទី១២ វេទិកាស្តីពីកិច្ចសហ​ប្រតិបត្តិការ​ក្នុងវិស័យ​កសិកម្ម ចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកា​ស្តីពី​ការ​បណ្តុះ​បណ្តាល​ចិន-អាស៊ាន ឆ្នាំ២០១៧ វេទិការ​បស់​បណ្តា​ធនាគារ​ខួរក្បាល​ចិន-អាស៊ាន លើកទី១០ វេទិកាចិន-អាស៊ាន លើកទី៩ ស្តីពីកិច្ចសហ​ប្រតិបត្តិការផ្នែក​ហិរញ្ញវត្ថុ និងការអភិវឌ្ឍ វេទិកាស្តីពីការ​អភិវឌ្ឍ និងកិច្ចសហ​ប្រតិបត្តិការ​ខាងធានា​រ៉ាប់រង​ចិន-អាស៊ាន លើកទី៣ វេទិកាចិន-អាស៊ាន លើកទី១១ ស្តីពីការអភិវឌ្ឍស​ង្គមនិងការកាត់​បន្ថយភាពក្រីក្រ វេទិកាស្តីពីស្ថិតិចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកា ចិន-អាស៊ាន ឆ្នាំ២០១៧ ស្តីពីឧស្សាហកម្ម​គ្រឿងចក្រ​កសិកម្ម សន្និសីទចិន-អាស៊ាន ឆ្នាំ២០១៧ ស្តីពីការ បង្កើតថ្មីនៅក្នុងវិស័យ​វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការឆ្លើយតបចំពោះគ្រោះមហន្តរាយ ដោយសារខ្យើព្យុះទីហ្វុង វេទិកាស្តីពី​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ Asiania Sport និង China-ASEAN Sport ឆ្នាំ២០១៧ វេទិកាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកធុរកិច្ច និងវប្បធម៌ Guangxi-Taiwan លើកទី១៣ វេទិកាសភាពាណិជ្ជកម្មចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកាស្តីពីបណ្តាធុរកិច្ច Pooling Wisdom Marking Our Shared Dream Come True “Building the 21st Century Martime Silk Road  លើកទី៤ វេទិការ​បស់បណ្តា​អភិបាលក្រុង ចិន-អាស៊ាន ឆ្នាំ២០១៧ វេទិកា ចិន-អាស៊ាន លើកទី៨ ស្តីពី​កិច្ច​សហប្រតិបត្តិការ និងការវិនិយោគ​ថាមពល​អគ្គិសនី និងវេទិកាស្តីពី​ប្រព័ន្ធយុត្តិធម៌ ចិន-អាស៊ាន។ ទន្ទឹម​នឹងនេះ កិច្ចប្រជុំកំពូល​ស្តីពីធុរ​កិច្ច និងវិនិយោគ ចិន-អាស៊ាន លើកទី១៤ ក៏នឹងត្រូវធ្វើឡើងទន្ទឹមគ្នា នឹង​ពិព័រណ៌​ចិន-អាស៊ាន លើកទី១៤ ជាមួយ​និង​ប្រធានបទ រួមគ្នា​កសាងផ្លូវសូត្រ​សមុទ្រស​តវត្សរ៍ទី២១ តាមរយៈការផ្សព្វផ្សាយអំពី​វិស័យទេសចរណ៍ និង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុងតំបន់ ដែលនឹង​រួម​បញ្ចូល​ទាំងកិ​ច្ចស​ន្ទនា តុមូលស​ម្រាប់​បណ្តា​សហគ្រិនចិននិ​ងប្រ៊ុយណេ វេទិកាថ្នាក់ដឹកនាំធុរ​កិច្ចចិន-អាស៊ាន វេទិកាសម្រាប់តំបន់ មានការ លូតលាស់ផ្នែ​ក​សេដ្ឋកិច្ច​នៅភាគ​ខាងកើត​អាស៊ាន សិក្ខាសាលា​ស្តីពីកិច្ច​សហប្រតិ​បត្តិការផ្នែកច្បាប់​ពាណិជ្ជកម្ម និង សកម្មភាព​ពាណិជ្ជកម្មឆ្លង​កាត់ព្រំដែន ចិន-អាស៊ាន បែបអ​នឡា​ញនិងមិន​អន​ឡាញ ដែល​កិច្ចប្រជុំ​កំពូលទាំងនោះ នឹងបង្កើន​កិច្ចសហ​ប្រតិបត្តិការ​បន្ថែមទៀត រវាងចិននិ​ងអាស៊ាន តាមរយៈគំនិតផ្តួចផ្តើមស្តីពី​ខ្សែរក្វ៉ាត់និងផ្លូវ។

ឯកឧត្ដម ចាង កាវលី ឧបនាយករដ្ឋមន្ត្រីចិន បានថ្លែងសន្ទរកថាបើពិព័រណ៍ចិន-អាស៊ាន លើកទី១៤ បន្ទាប់មក​ប្រមុខដឹកនាំ​អាស៊ាន​ទាំង​អស់​ក៏បាន​ថ្លែងសុន្ទរកថា​ម្នាក់ម្ដង។ នៅក្នុង​សុន្ទរកថារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្ដេចបាន​មាន​ប្រសាសន៍ថា ពិពរណ៍ចិន អាស៊ា​ន​នេះ មិនត្រឹមតែផ្តល់​ឱកាស​ដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ​សហគ្រិនរបស់ចិន និងប្រទេសជា​សមាជិក​ទាំងអស់រ​បស់អ៊ាន ការពិភាក្សាផ្លាស់ប្តូរ​គំនិតគ្នាដើម្បីពង្រឹង និងពង្រីកវិស័យ​ពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយ​ចូលរួម​ចំណែក​ក្នុងការ​ពង្រឹងកិច្ច​សហប្រតិ​បត្តិការ​ទ្វេភាគី ពហុភាគី និង​បង្កើន​កាលានុវ​ត្តភាព ពាណិជ្ជកម្ម​រវាង​ប្រទេស​ចូលរួម​ពិពរណ៍​លើគ្រប់​វិស័យ​ផង​ដែរ។ ទន្ទឹម​នេះដែរ​​វេទិកា​នេះពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក៏កាន់​តែមានការ​រីកច​ម្រើន​ខ្លាំងឡើងៗ និងមានសារសំ​ខាន់សំរាប់​តំបន់​យើង និងបាន​ដើរស្រប​គ្នាទៅនឹ​ងកិច្ច​​សហប្រតិ​បត្តិការ​អភិវឌ្ឍន៍​ជាវិជ្ជ​មាន​រវាង​ប្រទេស​ចិន និងអាស៊ាន។

ជាមួយ​នឹងការ​រីក​ចម្រើន​ជាប្រចាំ នៅក្នុងវិស័យ​សេដ្ឋកិច្ច ដែលជា​ក្បាលម៉ា​ស៊ីន​អូស​កំណើនរបស់​ពិភព​លោក តំបន់អាស៊ីយើងបា​នមាន​ការផ្លាស់​ប្តូរយ៉ាងជ្រាលជ្រៅ និងបានក្លាយ​ជាមជ្ឍមណ្ឌល​ពហុវប្បធម៌ និងអរិធម៌ដ៏​សំខាន់មួយ ដែលប្រជាជន​ទូទាំងពិភពលោក​ចង់ឃើញ ចង់ស្គាល់ និងស្វែង​យល់។ ក្នុងស្មារតីនេះ ប្រធានបទនៃវេទិកានេះ ពិតជាមាន​សារសំខាន់ណាស់ នៅក្នុង​ការជំរុញ និងលើក​តម្កើងចិន-អាស៊ាន និងអាស៊ីទាំង​មូលអោយក្លាយ​ជាតំបន់មួយ​ប្រកប​ដោយ​ភាពទាក់ទាញ និងភាព​ប្រកួត​ប្រជែង។

ជា​សក្ខី​កម្ម ទំហំ​ពាណិជ្ជ​កម្ម​រ​វាង​​អាស៊ាន និងចិនមា​ន​ទំហំ​ប្រមាណ​៤៥២ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៦។ ក្រៅពីកំណើន​នៃការដោះដូរពាណិជ្ជកម្មរវាងតំបន់អាស៊ាន-ចិន សកម្មភាពទេសចរណ៍រវាង​តំបន់ទាំងពីរមានការកើនឡើងជាលំដាប់ ដោយភ្ញៀវទេសចរណ៍ចិនទៅតំបន់អាស៊ានមានចំនួនជិត២០លាននាក់ក្នុងឆ្នាំ២០១៦ ជាមួយកំនើន៦,៤%បៀបនឹងឆ្នាំ២០១៥។ ចំនួនភ្ញៀវទេសចរណ៍ចិនបាននៅឈរលំដាប់ទី១ សំរាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលទៅទស្សនាតំបន់អាស៊ានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ម្យ៉ាងវិញទៀត ចំនួនភ្ញៀវទេសចរណ៍អាស៊ានទៅប្រទេសចិនទាំងមូលក៏មានការកើនឡើងជាលំដាប់ដូចគ្នា ដោយមានចំនួនជាង១០លាននាក់ក្នុងឆ្នាំ២០១៦ កើនជាង៥៧,៨%ធៀបនឹងឆ្នាំ២០១៥។

ជាការពិតកំណើនខ្ពស់នៃវិស័យទេសចរណ៍រវាងអាស៊ាន-ចិន នេះបានកំពុងជួយជំរុញ​អោយបាននូវ សមាហរ​ណកម្ម​សេដ្ឋកិច្ចរវាងតំបន់អាស៊ាន ចិន កាន់តែមានភាពស៊ីជម្រៅ និងការតភ្ជាប់កាន់តែរឹងមាំ។ វិស័យទេសចរណ៍នេះទៀតសោត ក៏ជម្រុញការតភ្ជាប់រវាង ប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការស្ថាបនា ផ្លូវសូត្រសតវត្ស៍រទី២១ អោយកាន់តែមាំមួន ស្របពេលដែលកសាងវិថីសូត្រសតវត្ស៍រទី២១ បានក្លាយជារបៀបវារមួយដ៏សំខាន់ ដែលប្រទេសយើងទាំងអស់គ្នាត្រូវតែធ្វើការ រួមគ្នាដើម្បីសំរេចនូវសមហរណកម្មតំបន់។

ក្នុងស្មារតីនេះ គំនិតផ្តួចផ្តើមពង្រឹងវិស័យទេសចរណ៍នេះ នឹងជួយបង្កើនការស្ថាបនាវិថីសូត្រសតវត្សរ៍ទី២១ ដែលនឹងជម្រុញសហបត្តិការតំបន់អោយឈានដល់កំរិតថ្មីមួយទៀត ជួយពង្រឹង​កំណើន​សេដ្ឋកិច្ចផង ជួយជម្រុញ​សមាហរណកម្ម​តំបន់អាស៊ាន-ចិនផង ជាពិសេ​ស​សមាហរ​ណកម្ម​រវាង​តំបន់អា​ស៊ាន​ខ្លួនឯង​ផ្ទាល់ អោយ​កាន់​តែគ្រប់​ជ្រុង​ជ្រោយ​។ កម្ពុជាពិត​ជាគោល​ដៅ​ទេសចរណ៍​ប្រកប​ដោយភាព​ទាក់​ទាញក្នុងតំបន់ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយៈគ្មានពីរ នៃប្រសាទអង្គរ និងប្រសាទរាប់ពាន់ទៀត និងសម្បតិ្តបេកិកភណ្ឌអរូបីនានា។ ជាក់ស្តែងឆ្នាំ២០១៦ ភ្ញៀវទេសចរណ៍ចិនចូលមកទស្សនាកម្ពុជាបានឈរលំដាប់ទី២ដែលភ្ញៀវទេសចរណ៍ចិនមានប្រមាណ៨,៣សែននាក់ ដែលមានការកើនឡើងជង២០% ធៀបនឹងឆ្នាំ២០១៥។ កម្ពុជាត្រៀមខ្លួនទទួលធ្វើជាប្រទេសកិតិ្តយសក្នុងពិពរណ៍ចិន អាស៊ានលើទី១៥ ឆ្នាំ២០១៨ ខាងមុខផងដែរ៕

ចែករំលែក