សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាពិតជាមានមោទនភាពចំពោះការបិទទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់ខ្លួន

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់បន្ទប់ពិគ្រោះយោបល់សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពចំពោះការបិទទំព័រប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតរបស់ខ្លួនតាមរយៈការកសាងនិងអភិវឌ្ឍប្រទេសពីចំណុចសូន្យដោយបាតដៃទទេ រហូតក្លាយជាដែនដីនៃសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ព្រមទាំងបានផ្តល់ជាគំរូមួយក្នុងការស្ថាបនាសន្តិភាព ការបញ្ចៀសជម្លោះក្រោយសង្រ្គាម និងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនៃអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសាហាវយង់ឃ្នងគ្រប់ទម្រង់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសំដែងនូវការគោរពអរគុណដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងចងចាំជានិច្ចចំពោះស្នាដៃនិងគុណូបការៈដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងឯកភាពទឹកដីក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំរបស់ខ្លួនតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច​ បូររិទ្ធ​ ថ្លែងក្...

បទអន្តរាគមន៍ស្តីពី ការពិនិត្យស្ថានភាពនយោបាយ របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាន នៃសភាប្រើភាសាបារាំង ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅវិមាន Verre Paul Biya (រដ្ឋសភា) នៃប្រទេសកាមេរូន
beylikdüzü escort escort beylikdüzü beylikdüzü escort