សម្តេចធិបតី ហ៊ុន ម៉ាណែត បើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ពិនិត្យលទ្ធផលការងារ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបើកកិច្ចប្រជុំជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ។

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត ជាយន្តការមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីរុញមន្ត្រីថ្នាក់ជាតិចុះជួយការងារផ្នែកអភិវឌ្ឍនៅតាមមូលដ្ឋាន ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ។

នេះជាកិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជ​ធានី ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារ។ ចាប់ពីនីតិកាលទី៥ នៃរដ្ឋសភាមក រាជរដ្ឋា​ភិ​បាល​បានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះជា ក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងគោលដៅ៖

១៖ ជំរុញការផ្សព្វផ្សាយ និងជំរុញការអនុវត្តកម្មវិធីនយោបាយ, ក្របខ័ណ្ឌ យុទ្ធសាស្ត្រ, និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល
២៖ ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ដើម្បីបង្កើនសាមគ្គីភាព និង កិច្ចសហការប្រកបដោយជវភាព
៣៖ ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន
៤៖ ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារនៅតាមមូលដ្ឋាន ជារបៀបរបប ការងារដ៏សំខាន់ និងចាំបាច់។ យោងលើភាពចាំបាច់ និង លទ្ធផលល្អប្រសើររយៈពេល កន្លងមក, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តរក្សាយន្តការ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងបានកែសម្រួលសមាសភាព ឱ្យស្របតាម ស្ថានភាពជាក់ស្តែង។

ដើម្បីពង្រឹងការងាររបស់ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយនៅមូលដ្ឋាននេះ សម្តេចអិបតី ធ្លាប់បានណែនាំលើការងារមួយចំនួនដូចខាងក្រោមនេះផងដែរ។

១៖ រាជធានី ខេត្ត ដែលមិនទាន់រៀបចំសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវជំរុញការរៀប ចំចាត់ តាំង សមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលទាំងនេះ ឱ្យបានរួចរាល់យ៉ាងយូរ ត្រឹមដំណាច់ ខែមីនា ឆ្នាំ២០២៤ និងត្រូវធ្វើសេចក្តីរាយការណ៍អំពីការរៀបចំចាត់តាំង សមាសភាពក្រុម ការ ងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅតាមរាជធានី ខេត្តនីមួយៗ មកទីស្តី ការ គណៈរដ្ឋមន្ត្រីនៅដើម ខែមេសា ឆ្នាំ២០២៤ ដើម្បីបូកសរុបរាយការណ៍ជូនរាជរដ្ឋាភិបាល។

២៖ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី ខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញ និងរៀបចំឱ្យបានសមស្របនូវសមាស ភាពមន្ត្រី លេខា ធិការ ដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្តរបស់ខ្លួន ដើម្បីធ្វើជាសេនាធិការ ដល់ ក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានលើកិច្ចការរដ្ឋបាល ការកែសម្រួលផ្លាស់ប្តូរសមាសភាពក្រុម ការ ងារ ការប្រជុំ ការចុះបំពេញការងារតាមមូលដ្ឋាន ការធ្វើរបាយការណ៍ ការប្រមូលចងក្រង ទិន្នន័យនានា នៅ មូលដ្ឋាន និងការបំពេញ ការងារផ្សេងៗទៀតតាមសំណូមពរការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន។ ទន្ទឹមនេះ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ត្រូវណែនាំ តាមដាន និងត្រួតពិនិត្យ ការ រៀប ចំ លេខាធិការដ្ឋានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងដែន សមត្ថកិច្ចនៃរាជធានី ខេត្តនីមួយៗឱ្យប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

៣៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ដែល ក្រុមការងារនីមួយៗទទួលខុសត្រូវ ដើម្បីសហការផ្សព្វផ្សាយជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការជា គន្លឹះ របស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងកិច្ចសហការជំរុញការដោះស្រាយឆ្លើយតប បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៤៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើសេចក្តីរាយការណ៍អំពីសកម្មភាព និង លទ្ធផលការងារចុះមូលដ្ឋានឱ្យបានទៀងទាត់មកទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីបូកសរុបរាយការណ៍ជូនរាជ រដ្ឋាភិបាល។

៥៖ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវធ្វើការណែនាំអំពីទម្រង់របាយការណ៍សម្រាប់ក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ធ្វើការបូកសរុបរាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋាន និងរៀបចំឯកសារ ណែនាំសម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីសហការ ជំរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ