សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ក្របខណ្ឌរដ្ឋជូនកូនប្រុសព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានសម្រេចផ្ដល់ក្របខណ្ឌរដ្ឋជូនកូនប្រុសម្នាក់ក្នុងចំណោម១០នាក់របស់ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ ការសម្រេចផ្ដល់ជូនក្របខណ្ឌរដ្ឋរបស់សម្ដេចធិបតី ធ្វើឡើងក្រោយពីលោក គង់ បុរាណ កូនប្រុសម្នាក់ក្នុងចំណោម១០នាក់បានប្រកាសសុំក្របខណ្ឌរដ្ឋពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីបានចូលខ្លួនបម្រើរដ្ឋបន្ដពីឪពុកដែលទើបតែបានចែកឋានទៅកាលពីពេលថ្មីៗនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្តវេនពីលោកឪពុករបស់ប្អូន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពតាមសំណើលោក គង់ បុរាណ ដោយសម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort