សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវទទួលស្គាល់ការពិត ថាវិស័យអប់រំពិតជាមានការអភិវឌ្ឍមែន

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយថ្ងៃរំដោះ៧មករា ធនធានគ្រូបង្រៀនរបស់យើងនៅមានកម្រិត មិនទាន់អាចដាក់ពង្រាយគ្រូទៅដល់មូលដ្ឋានដូចបច្ចុប្បន្ននេះទេ ហើយទម្រាំឈានមកដល់ស្ថានភាពដូចបច្ចុប្បន្ននេះ គឺយើងឆ្លងកាត់បញ្ហាច្រើនណាស់ ដែលប្រការនេះហើយដែលយើងត្រូវទទួលស្គាល់ការពិតពីការអភិវឌ្ឍរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យអប់រំ គឺជារឿងពិត ហើយរាជរដ្ឋាភិបាលនៅតែបន្តធ្វើការអភិវឌ្ឍទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល គឺជាអ្នកបង្កើតឱកាសផ្សេងៗ ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ និងដាក់ផែនការយុទ្ធសាស្រ្តអប់រំជាដើម ប៉ុន្តែអ្នកដែលចាប់យកឱកាសនិងអនុវត្តផ្ទាល់នោះគឺជាតួអង្គក្រសួង ស្ថាប័នជាក់ស្តែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ធនធានមនុស្ស ជាគន្លឹះសម្រាប់ការអភិវឌ្ឍប្រទេស ប្រកបដោយ...

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
beylikdüzü escort escort beylikdüzü beylikdüzü escort